ទោះបីខ្ញុំបរាជ័យ ក៏ខ្ញុំមិនបោះបង់ដែរ

0
106

ដំណើរជីវិតរបស់មនុស្សម្នាក់ៗ វាមិនដូចគ្នាទេ មានអ្នកខ្លះចាប់ម្តងជោគជ័យ និងមានអ្នកខ្លះទៀត ចាប់ខុសៗរហូតដល់អាយុច្រើននៅតែមិនទាន់នៃភាពជោគជ័យដែរ។ ប៉ុន្តែមិនមែនថាទាល់តែយើងជោគជ័យ ទើបអាចបន្តវាបានទេ យើងត្រូវតែរៀនហែលឆ្លងពីបរាជ័យ ដើម្បីឈានដល់ការជោគជ័យ។

ពេលណាដែលយើងចាប់ម្តងខុស ចូរកុំប្រញាប់បោះបង់ចោលគោលដៅអី ត្រូវតែចាប់ផ្តើមដោយវិធីផ្សេងទៀត ព្រោះថាផ្លូវដើររបស់យើងមានច្រើនណាស់ ប្រៀបបាននឹងមនុស្សដែលធ្វើដំណើរតាមមធ្យោបាយផ្សេងៗពីគ្នា តែទីបំផុតទៅដល់គោលដៅតែមួយដូចគ្នា។ កីឡាកររត់ប្រណាំង ទោះបីយើងរត់ផ្លូវឆ្ងាយ កោងក្តី តែគោលដៅរបស់យើងមានតែមួយគឺ ការដណ្តើមយកជ័យលាភី។

កាលដែលយើងអាចរកបរាជ័យឃើញ ការពិតជាជោគជ័យរបស់យើងមួយទៅហើយ គ្រាន់តែមិនទាន់ដល់គោលដៃរបស់យើងដែលបានកំណត់ប៉ុណ្ណោះ។ ដូច្នេះចូរឈប់គិតថាជាបរាជ័យទៀត ព្រោះតាមពិតគឺជាជោគជ័យ តែគ្រាន់តែជោគជ័យតូចតាច បើយើងអាចដើរដល់គោលដៅ ទើបជាជោគជ័យ។ ហើយការងារអ្វីក៏ដោយ ឲ្យតែយើងមិនព្រមបោះបង់ចោល គង់តែសម្រេចនៅពេលណាមួយក្នុងជីវិតរបស់យើងពុំខានឡើយ៕

អត្ថបទដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here