ខ្មែរ​លើ ខ្មែរ​ក្រោម ខ្មែរ​កណ្តាល ​ ជា​ខ្មែរ​តែ​មួយ

0
286

ក្នុងសម័យមហានគរ ជាពិសេសក្នុងរជ្ចកាលព្រះ បាទជ័យវរ្ម័នទី៧ ប្រទេសកម្ពុជាយើងជាប្រទេស មួយមានឫទ្ធានុភាពគ្របដណ្តប់លើប្រទេសជិតខាងនានា នៅ ភូមិភាគអាស៊ីអគ្នេយ៍នេះ។ ក្រោយពេលដែលព្រះបាទ ជ័យវរ្ម័នទី៧សោយទីវង្គត់ទៅ ប្រទេសកម្ពុជា ដែលធ្លាប់តែមានវិសាលភាពនោះ បែរជាត្រូវរួញតូចនៅសល់ ប៉ុនបាត់ដៃទៅវិញ។ មានពេលខ្លះ ទឹក ដីអង្គរនេះ ប៊ិះៗតែរលាយបាត់រូប ពីផែនទីពិភពលោកម្តងៗ រួចទៅហើយ។

លោកអ្នកប្រហែលជានៅចាំមិនទាន់ភ្លេចឡើយ នៅសតវត្សរ៍ ទី១៩ យួននិងសៀម ក្រៅពីបានលេបត្របាក់ទឹកអស់ ជាងពាក់កណ្តាល់ទៅហើយ បានព្រួតគ្នាហែកទឹក ដីខ្មែរដែលនៅសេសសល់តិចតួចនេះ ជាការបង្ហើយទឹកចុង ក្រោយ។ ជាទូទៅ ទឹកដីនៅខាងកើតទន្លេមេគង្គ និងខាងត្បូង ទន្លេសាប ត្រូវបានទៅយួន។ រីឯទឹកដីនៅខាងលិច ទន្លេមេគង្គ និងខាងជើងទន្លេសាប ត្រូវបានទៅសៀម។

ប្រវត្តិសាស្ត្រដ៏ជូរចត់នាសតវត្សរ៍ទី១៩ ត្រូវបានកើតឡើងវិញម្តងទៀត នៅពាក់កណ្តាល់ និងចុងសតវត្សរ៍ទី២០នេះ។ យួនកុម្មុយនិស្ត ក្រោមការដឹកនាំរបស់ខ្មោច ហោជីមិញ មានបំណងលេបយកកម្ពុជា សាឡើងវិញ បន្ទាប់ពីប្រទេសនេះ បានរើបម្រាសរួច ផុតពីការត្រួតត្រារបស់យួន យ៉ា-ឡុង មិញ-ម៉ាង នៅដើមសតវត្សរ៍ទី១៩កន្លងទៅ។

ដើម្បីអនុវត្តន៍ផែនការលេបយកកម្ពុជាទាំងស្រុងនោះ ហោជីមិញបានបង្កើតចលនាតស៊ូមួយឈ្មោះ បក្ស កុម្មុយនិស្តឥណ្ឌូចិន។ បក្សសម្ព័ន្ធ នេះ មានប្រទេសបី គឺ កម្ពុជា យួន លាវ ជាសមាជិក ហើយ ដែលមានយួនជារៀមច្បង និងមានហោជិមិញជាអគ្គមគ្គុទ្ទេសក៍។ មានន័យថា គ្រប់កិច្ចការក្នុងបក្សសម្ពន្ធ នេះ គឺយួនជាអ្នកសម្រេច។

ក្រោយពីបានបង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិន រួច ហោជិមិញខំដើរឡាយឡុងគ្រប់ទីកន្លែង ដោយប្រកាស អំពាវនាវឲ្យប្រជាជាតិ ខ្មែរ យួន លាវ ចូលរួមក្នុងចលនា របស់ខ្លួន។ ហោជីមិញខំប្រឹងដើរព្រូសប្រាប់ គេឯងថា ខ្មែរ យួន លាវ គឺជាបងប្អូន។ ស្រប់ ពេលដែលប្រទេសខ្មែរមានចលនាតស៊ូ ឥស្សរៈ ប្រឆាំងបា រាំង ដែលដឹកនាំដោយលោក សឺន ង៉ុក ថាញ់ ហោជីមិញបាន ខិតខំអូសទាញចលនានេះឲ្យចូលរួមជាមួយបក្សកុម្មុយនិស្ត ឥណ្ឌូចិន។

នៅប្រទេសបារាំង ហោជីមិញបានជួបជាមួយលោក សឺន ង៉ុក ថាញ់ ហើយស្នើឲ្យលោក ថាញ់ ចូលរួមជាខ្លួន តែសំណើរនេះត្រូវបានបដិសេធ។ ដោយដឹងថា ចលនាឥស្សរៈ របស់លោក ថាញ់ កំពុងមានប្រជាប្រិយភាពនៅគ្រប់ស្រទាប់ នៃពលរដ្ឋក្នុងសង្គមខ្មែរ ហោជីមិញក៏ បានបង្កើតឥស្សរៈក្លែងក្លាយមួយទៀត ដោយជ្រើស យកអាចារ្យមៀន ជាកូនកាត់យួនកើតនៅស្រុកខ្មែរ ហើយប្តូរ ឈ្មោះជា សឺន ង៉ុក មិញ ឲ្យកាន់កាប់។ ការ ប្តូរឈ្មោះអាចារ្យមៀនជា សឺន ង៉ុក មិញ នេះ យួនមានគោលបំណងឲ្យប្រជារាស្ត្រខ្មែរយល់ច្រឡំ ថា បុគ្គលនេះ ពិតជាត្រូវបងប្អូនរបស់លោក ថាញ់ ដើម្បីឲ្យខ្មែរគាំទ្រចលនាឥស្សរៈក្លែងក្លាយរបស់ យួន។

ការដែលលោក សឺន ង៉ុក ថាញ់ ប្រកែកមិនព្រមចូលរួមក្នុង បក្សកុម្មុយនិស្តឥណ្ឌូចិន បានធ្វើ ឲ្យហោជីមិញមានការខកចិត្ត និងខឹងសម្បារយ៉ោងខ្លាំង។ យួនកុម្មុយនិស្តបានចាត់ទុកជនទាំងឡាយណាដែល មិនយល់ស្រព ឬមិនដើរតាមមាគ៌ានយោបាយរបស់ ខ្លួន ថាជាពួកប្រតិកិរិយា។ ជាទូទៅ អ្នកដែលត្រូវ យួនកុម្មុយនិស្តពាក់ផ្លាក ប្រតិកិរិយាឲ្យ ត្រូវ បានបក្សកំទេចចោល។

នៅវៀតណាម ចលនាកុម្មុយនិស្តរបស់ហោជីមិញ ដែល យើងធ្លាប់ស្គាល់ថា “វៀតមិញ ”នោះ បាន រីកសាយភាយពាសពេញផ្ទៃប្រទេស និងទទួលបានការគាំទ្រយ៉ាង គគ្រឹកគគ្រេង ពីសំណាក់ប្រជារាស្ត្រយួន។ ដោយឡែកចំពោះ ខ្មែរក្រោមវិញ ចលនានេះគ្មានប្រជាប្រិយភាពទេ។ គ្មាន ហេតុផលអ្វីឲ្យយើងទៅគាំទ្រពួកឃាតករ ដែលធ្លាប់មានបាត់ ដៃប្រឡាក់ជនរួមជាតិយើង ច្រើនឥតគណនានោះទេ។ ការដែលចលនាកម្មុយនិស្តមិនទទួលបានការគាំទ្រ ពីខ្មែរ ក្រោម បានធ្វើឲ្យយួនហោជីមិញកាន់តែខឹង និងនឹកឃើញដល់ ការបដិសេធ មិនព្រមចូលរួមក្នុងបក្សកុម្មយនិស្ត ឥណ្ឌូចិន របស់លោក សឺន ង៉ុក ថាញ់ ព្រោះ លោក ថាញ់ ក៏ជាខ្មែរក្រោមមួយរូបដែរ។

ហេតុផលទាំងឡាយខាងលើនេះ បានញ៉ាំងឲ្យយួនវៀតមិញ កាន់តែចងអាឃាដជាមួយខ្មែរក្រោមយើងកាន់តែខ្លាំង។ ពួកវារងចាំឲ្យតែមានឱកាសដើម្បីធ្វើការសងសឹក។ ក្នុង កំឡុងសង្គ្រាមលោកលើកទី២ រដ្ឋអំណាច់អាណានិគមបា រាំងនៅឥណ្ឌូចិនត្រូវរង្គោះរង្គើរ ក្រោមសម្ពាតរបស់ ជប៉ុន។ ឆ្លៀតឱកាសដែលស្ថានភាពនយោបាយពិភពលោក ពីសេសនៅឥណ្ឌូចិន កំពុងមានការប្រែប្រួល ខ្វះសន្តិ សុខ យួនវៀតមិញបានប្រលះខ្មែរក្រោមយ៉ាងចាស់ ដៃ។

ក្រៅពីការកាប់សម្លាប់ប្រជារាស្ត្រយើងដោយប្រើ ដាវ កាំបិត ពូថៅ យួនវៀតមិញបានប្រេវិធិសីម្លាប់ ផ្សេងៗទៀត ដែលប្លែកហើយសាហាវជាង ដូចជាការចងដៃ ចងជើងរួចបោះទៅក្នុងទន្លេឲ្យលង់ ទឹកស្លាប់។ ការកៀប្រមូលប្រជារាស្ត្រចូលឃ្លាំង ស្រូវ ចាក់សោ រួចចាក់សាំងដុតទាំងរស់ជាដើម។ ការ កាប់សម្លាប់ខ្មែរក្រោមលើកនេះ មានភាពសាហាវ ឃោឃៅមិនខុសគ្នាពីសម័យ “កំពប់តែអុង ” ក្នុង រជ្ជកាល មិញ-ម៉ាង ដែលយួនបានកេណ្ឌរាស្ត្រខ្មែរ រាប់ញន់នាក់ឲ្យទៅជីកព្រែក វិញ-តេ ហើយអ្នក ដែលត្រូវយួនចោទថាមានទោស ត្រូវបានពួកវាកប់ទាំងរស់ ត្រឹម ក ជាមុមជើងក្រានសម្រាប់ដាំតែជូនអុងលើង (លោកធំ) វាផឹក។

នៅពេលដែលយួនវៀតមិញធ្វើការកាប់សម្លាប់ខ្មែរ ក្រោមឥតសំចៃដៃ នៅកម្ពុជាក្រោម, នៅស្រុកខ្មែរ ឯណេះវិញ ពួកខំដើរព្រូស លូ អំពាវនាវឲ្យខ្មែរ ដែលពួក ហៅថា “ប្រជាជាតិជាបងប្អូន ” រួមកម្លាំងជាយួន ដើម្បិរើបម្រះចេញពីការជិះជាន់របស់បារាំង។ តើ ជនរួមជាតិយើងជឿថា យួនវៀតមិញដែលត្រូវជាដូនតារបស់យួនកុម្មុយ និស្តបច្ចុប្បន្ននេះ ពិតជាបងប្អូន នឹងខ្មែរដែរឬទេ?

ជាការពិតណាស់ យួនវៀតមិញ ដែលបានប្តូរឈ្មោះ ជាយួនវៀតកុង ឬជាយួនកុម្មុយនិស្តបច្ចុប្បន្ននេះ ជាអ្នកទទួលខុសត្រូវ មិនត្រឹមតែការសម្លាប់ខ្មែរក្រោម ប៉ុណ្ណោទ្កេះ គឺថែមទាំងជាអ្នកនៅពីក្រោយការសម្លាប់ ខ្មែររាប់លាននាក់នៅកម្ពុជា ក្នុងរ បបខ្មែរក្រហមទៀតផង។ ជាក់ស្តែង គឺយួនហាណូយនេះ ឯងហើយ ដែលជាអ្នកបង្កើតមានភ្លើងសង្គ្រាមនៅស្រុក ខ្មែរ។ ពួកវាអ្នកបញ្ជូលមនោគមវិជ្ជាកុម្មុយនិស្ត ក្នុងសង្គមខ្មែរ ជាអ្នកញុះញង់ ឲ្យមានចលនាកុម្មុយនិស្ត និងជាអ្នកបង្កើតបក្សកុម្មុយនិស្ត នៅប្រទេសខ្មែរ។ បក្សកុម្មុយនិស្តកើតមុន គេ នៅពេលនោះមានឈ្មោះថា “បក្សប្រជាជនកម្ពុជា ”។ ក្រោយមកពួកខ្មែរក្រហមប៉ុលពត បានប្តូរឈ្មោះជា “បក្សកុម្មុយនិស្តកម្ពុជា” ហើយបច្ចុប្បន្ន នេះមានឈ្មោះថា “គណៈបក្សប្រជាជនកម្ពុជា”។

អ្នកណាក៏ដឹងដែរថា ក្នុងសម័យយួនកុម្មុយនិស្ត ធ្វើសង្គ្រាមប្រសហរដ្ឋអាមេរិក ពួកវាបានយកទឹកដីខ្មែរ ធ្វើជាកន្លែងលាក់ខ្លួន កន្លែងសម្រាក ជាមន្ទី រពេទ្យ និងជាផ្លូវដឹកជញ្ជូនទ័ព និងង សម្ភារៈសឹក ពីជើងទៅត្បូង តាមផ្លូវលំហោជីមិញ ប្រៀបដូច ហៃ-វ៉េ មួយ ដោយគ្មានការត្រួតពីនិត្យ ពីរាជរដ្ឋាភិបាលខ្មែរអ្វីឡើយ។

យួនកុម្មុយនិស្តបានបោះទីតាំងនៅ គ្រប់ភូមិស្រុក តាមបណ្តោយព្រំដែនខ្មែរ-យួន ដើម្បី ងាយស្រួលធ្វើការវាយប្រហារទៅទាហានអាមេរីកាំង និងផ្គត់ផ្គង់ ស្បៀង គ្រាប់រំសេវដល់កងទ័ពនិងកងឈ្លប់ យួន នៅវៀតណាមខាងត្បូង។ ប៉ុណ្ណឹងមិនទាន់គ្រប់ គ្រានទេ យួនបានបញ្ជូនទ័ពឲ្យជ្រៀតចូលជ្រៅក្នុង ប្រទេសខ្មែរ រហូតដល់បណ្តាខេត្តជាប់ព្រំដែនថៃ។ ប្រទេសខ្មែរសម័យនោះ ប្រៀបបានដូចជារាងរបស់ មនុស្ស ដែលត្រូវជម្ងឺមហារីករាតត្បាតសព្វសាច់ទៅហើយ គឺរង់ ចាំតែថ្ងៃមជ្ចុរាជផ្តាច់ផ្តិលអាយុ សង្ខារតែប៉ុណ្ណោះ។

ដោយមើលឃើញពីគ្រោះថ្នាក់ដល់ប្រទេសជាតិដូច្នេះ លោក សឺន ង៉ុក ថាញ់ ដែលជាមេដឹកនាំចលនាខ្មែរសេរី និង ដែលជាមិត្តរបស់អាមេរិកាំង បានអំពាវនាវឲ្យខ្មែរ ក្រោមជួយការពារប្រទេសកម្ពុជា កុំឲ្យធ្លាក់ទៅក្នុង កណ្តាប់ដៃយួនកម្មុយនិស្ត។ ឆ្លើយ តប់ទៅសេចក្តីអំពាវនាវនេះ មានខ្មែរក្រោមរាប់ ម៉ឺននាក់ បានចូលរួមក្នុងចលនាខ្មែរសេរី ដែលយើងច្រើនហៅថា “ទាហានម៉ៃ-ហ្វក”នោះ។

ក្រោយរដ្ឋប្រហារ១៨ មិនា ១៩៧០ ក្រោមការអំពាវនាវរបស់លោក សេនាម្រមុខ លន់នល់ ទាហានម៉ៃ-ហ្វករាប់ ពាន់នាក់ ត្រូវបានបញ្ជូនមកស្រុកខ្មែរ ជាបន្ទាន់។ ដោយសាមានទាហានម៉ៃ-ហ្វកជួយគាំ ទ្រ នឹងទប់ស្កាត់នេះហើយ ទើបរដ្ឋាភិបាលសា ធារណរដ្ឋខ្មែររបស់លោកលន់នល់ មានជីវិតរហូត ដល់ឆ្នាំ១៩៧៥ បើមិនដូច្នោះទេ មុខជាត្រូវរំ លំដួលតាំងពីឆ្នាំ១៩៧០មកម្លេះ។

ហេតុអ្វីបានជាទាហានម៉ៃ-ហ្វក ដែលសុទ្ធតែជាខ្មែរ ក្រោម ស្មគ្រចិត្តទៅធ្វើសង្គ្រាមវាយយួនកុម្មុយនិស្ត នៅស្រុកខ្មែរ ហើយដែលភាគច្រើនត្រូវបានពលីជីវិតក្នុង សមរភូមិ? តើពួកគេចង់បានអ្វីពីប្រទេសខ្មែរ?

ខ្មែរក្រោមបានក្លាយជាជនជាតិភាគតិចមួយ ដែលរស់ នៅលើរបស់ខ្លួន។ យើងបានបាត់បង់ ឯករាជ្យ គឺយើងបានបាត់បង់អ្វីៗទាំង អស់។ យើងបានស្គាល់អស់ហើយនូវរសជាតិ ប្រៃ ល្វីង ជូរ ចត់ ក្នុងរយៈពេលប៉ុន្មានសតវត្សរ៍ កន្លងមក ក្នុងឋានៈជាប្រជាជាតិគ្មានប្រទេស គ្មានតំណាង ហើយដែលត្រូវគេជិះជាន់គ្រប់ពេលវេលា។ ហេតុដែលបណ្តាល់ឲ្យយើងស្មគ្រចិត្តទៅវាយយួនកុម្មុយនិស្ត នៅស្រុកខ្មែរ ព្រោះយើងយល់ថា ប្រទេសខ្មែរគឺជា ឫសគល់របស់យើង រីឯប្រជារាស្ត្រខ្មែរ គឺជាបងប្អូនរបស់យើង។ យើងមិនចង់ឃើញឫស គល់របស់យើងត្រូវយួនគាស់រំលើងចោលនោះទេ ហើយ យើងក៏មិនឲ្យខ្មែរដែលជាបងប្អូនរបស់យើង ទទួលរងវាសនាអាក្រក់ដូចខ្មែរក្រោមដែរ។

តែគួរឲ្យស្តាយ ថ្វីត្បិតតែទាហានម៉ៃ-ហ្វកយើងរាប់ ពាន់នាក់ បានតស៊ូប្រយុទ្ធយ៉ាងអង់ អាច់ក្លាហាន ប្រឆាំងយួនឈ្លានពាន រហូតដល់បាត់ បង់ជីវិតក៏ដោយ ក៏ការធ្វើពលីកម្មសាច់ ស្រស់ឈាមស្រស់នេះ មិនអាច់ទប់ស្កាត់ពួក កុម្មុយនិស្ត កុំឲ្យធ្វើការកាប់សម្លាប់ ប្រជារាស្ត្រខ្មែរបានឡើយ។ ជាក់ស្តែងក្នុង របបខ្មែរក្រហម ដែលមានួយនកុម្មុយនិស្តនៅពីក្រោយ ជីវិតខ្មែរជិតពីរលាននាក់ត្រូវបានសម្លាប់ រង្គាល រីឯហេដ្ឋារចនាសម្ព័ន្ធទៀតសោត ក៏ត្រូវ បានបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់។

ក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៧៣ យួនត្រូវ បង្ខំចិត្តដកទ័ពចេញពីកម្ពុជាមួយរយៈ។ តាមពិតទៅ ការដកទ័ពនេះ យួននៅតែមានចំណេញដដែល។ ដោយ ហេតុថា យួនបានដឹងជាមុនហើយថា ក្រុមខ្មែរក្រហមដែលយួនបាន ជួយបំពាក់បំប៉នតាំងពីយូរមកហើយនោះ គឺជាក្រុមហ្វា-ស៊ីស ដែលបានទទួលយកនូវមនោគមវិជ្ជាកុម្មុនិស្តតឹងរឹង នឹងកំទេចសង្គមខ្មែរឲ្យទៅជាផេះនៅពេលពួកគេបានកាន់ អំណាច។ ដូច្នេះយួនមិនចាំបាច់សម្លាប់ ខ្មែរដោយផ្ទាល់ដៃ នាំឲ្យស្អុយឈ្មោះ ដូចកាលពួកវៀតមិញសម្លាប់ខ្មែរក្រោមទៀតឡើយ។ គឺ គេទុកតែពួកយួនដែលចេះខ្មែរ ឲ្យនៅបង្កប់ក្នុង ជួរខ្មែរក្រហម សម្រាប់ជួយញុះញង់ អុចអាល ឲ្យពួកវង្វេងអំណាចប៉ុលពត សម្លាប់ខ្មែរឲ្យឆាប់ អស់តែប៉ុណ្ណោះ។

ដោយមើលឃើញថា ខ្មែរយើងត្រូវពួកខ្មែរក្រហមប៉ុលពត និងរនុកក្នុងយួនសម្លាប់ជិតអស់ហើយ យួន ហាណូយបានលើកទ័ពរាប់សែនក្បាល់ មកវាយប្រហារប្រ ទេសខ្មែរជាទ្រង់ទ្រាយធំ។ ហេតុដែលយួនមិនទុកឲ្យខ្មែរ ក្រហមសម្លាប់ខ្មែរឲ្យអស់សិន ចាំបើកឡានចូលស្រុកខ្មែរ ព្រោះខ្លាចមានអន្តរាគមន៍ពីអង្គការសហប្រជាជាតិ។ យួន បានប្រាប់ខ្មែរនិងអន្តរជាតិថា យួនមកជួយខ្មែរ ឲ្យផុតពីស្លាប់ ហើយខ្មែរត្រូវតែដឹងគុណយួន។ នេះ គ្រាន់តែជាល្បិច“ចោរស្រែកចាប់ចោរ”ប៉ុណ្ណោះ។

នៅចុងឆ្នាំ១៩៧៩ មុនពេលលើកទ័ពមកលុកលុយប្រទេសខ្មែរ យួនបានអំពាវនាវឲ្យខ្មែរក្រោម ចូលបំរើក្នុងជួរ ទ័ព ដើម្បីជួយរំដោះបងប្អូនខ្មែរកណ្តាល់ ឲ្យផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត-អៀងសារី។ តែក្នុង រយៈពេលខ្លីប៉ុណ្ណោះ មានខ្មែរក្រោមរាប់ ពាន់នាក់ បានស្មគ្រចូលធ្វើទ័ពដើម្បីវាយពួក ប៉ុលពត រំដោះខ្មែរ។ មិនយូរប៉ុន្មាន កងពល តូចខ្មែរក្រោមមួយត្រូវបានបង្កើតឡើង ដោយមានឈ្មោះ ថា “កងពលតូចខ្មែរ” ដែលយួនហៅថា“ទរុនងឌៀនាគ”។ កងពលតូចខ្មែរក្រោមនេះ ស្ថិតនៅក្រោមបញ្ជាររបស់ លោក សឺន សុន សឺន (គេច្រើនហៅគាត់ថា បា-សឺន)ដែលជាអ្នក មានដើមកំណើតខ្មែរក្រោម ហើយដែលបានចូលបំរើបក្ស ជាយូរឆ្នាំមកហើយ។

ក្រោយមកមិនយូរប៉ុន្មាន តែពីរបីខែក្រោយថ្ងៃ៧មករា ប៉ុណ្ណោះ កងពលតូចខ្មែរក្រោម ដែលមានទីតាំងនៅ ជាយក្រុងភ្នំពេញ គឺនៅចមចាវ និងពោធិចិនតុង ត្រូវយួនរំសាយចោល។ ការដែលយួនរំសាយកងពលតូចខ្មែរក្រោមចោលនេះ ព្រោះយួន មិនចង់ឲ្យបងប្អូនខ្មែរកណ្តាល់មើលឃើញថា មានខ្មែរក្រោមបានជួយរំដោះខ្លួនឡើយ។ ទុកឲ្យខ្មែរមើលឃើញតែយួន ថាយួនល្អ យួនបានមកជួយខ្លួន។

ក្រោយពីបានផ្តួលរំលំរបបេខ្មែរក្រហមហើយ យួនហាណូយ បានបង្ហាញនូវនូវមុខមាត់ពិតរបស់វា ដោយពុំបាន ប្រគល់អំណាច់គ្រប់គ្រងទៅឲ្យខ្មែរឡើយ។ ពួកវា បានប្រែក្លាយប្រទេសខ្មែរឲ្យទៅជាអាណាខេត្តមួយរបស់ យួនដោយពិតប្រាកដ ដោយបានរៀបចំរចនាសម្ពន្ធគ្រប់ គ្រង តាំងពីលើដល់ក្រោម គ្រប់ក្រសួងមន្ទីរ និងគ្រប់ ស្ថាប័ន សុទ្ធតែនៅក្រោមបញ្ជាររបស់យួនទាំងអស់ ។

ព្រំដែនប្រទេសខ្មែរ ត្រូវបានបើកចំហឲ្យជនជាតិយួនចូលមកតាំង ទីលំនៅតាមទំនើងចិត្ត។ មិនតែប៉ុណ្ណោះ ជន អន្តោប្រវេសន៍យួនទាំងនេះ ត្រូវបានការលើកទឹកចិត្ត ការថែរទាំ ការជួយសម្រួលឲ្យមានទីកន្លែងរស់នៅនិងមានមុខរបរ ចិញ្ចឹមជីវិត ពីអាជ្ញាធរយួននិងអាយ៉ងទៀតផង។ នេះ ជាសញ្ញាមួយបង្ហាញឲ្យឃើញថា ប្រទេសខ្មែរកំពុងតែក្លាយ ជាកម្ពុជាក្រោមទី២ហើយ រីឯប្រជារាស្ត្រខ្មែរ វិញ នឹងក្លាយជាជនជាតិភាគតិច រស់នៅទឹកដីរបស់ខ្លួន ដូចខ្មែរក្រោមជាមិនខាន់។

ខ្មែរក្រោមដែលខ្សែលោហិតតភ្ជាប់ពីបុព្វបុរសសម័យ អង្គរមក ហើយដែលមានប្រពៃណីតស៊ូប្រកៀកស្មាគ្នា ជាមួយបងប្អូនខ្មែរកណ្តាល់ ប្រឆាំងសត្រូវរួម មិនឈរអោបដៃនៅស្ងៀម ទុកឲ្យយួនលេបយកទឹកដីខ្មែរ ដែលនៅសេសសល់នោះឡើយ។ មានខ្មែរក្រោមរាប់ រយ រាប់ពាន់ទៀត បានចូលរួមក្នុងចលនា តស៊ូរំដោះជាតិ នៃរណសិរ្សជាតិរំដោះប្រ ជាពលខ្មែរ និងហ្វុនស៊ិនប៉ិច នៅព្រំដែនកម្ពុជា-ថៃ។

សក្ខីភាពទាំងឡាយខាងលើនេះបានបង្ហាញថា ខ្មែរ លើ ខ្មែរកណ្តាល់ ខ្មែរក្រោម ជាខ្មែរតែមួយ ។ ថ្វីត្បិតតែរាងកាយយើងត្រូវនៅឆ្ងាយពីគ្នាមែនពិត តែចិត្ត យើងនៅតែជិតគ្នាជានិច្ច។ យើងនៅស្រឡាញ់រាប់ អានគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងគ្រាមាន អាសន្ន ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ឡើយ។ ចំណែកយួនវិញ នៅពេលណាដែលវាខំស្រែកប្រាប់គេឯង ថា វាគឺជាបងប្អូននឹងខ្មែរ គឺពេលនោះហើយដែល វាត្រូវការចង់បានអ្វីពីខ្មែរ ពិសេសគឺទឹកដីខ្មែរ នេះឯង។

បច្ចុប្បន្ននេះ មានខ្មែរក្រោមយើងរាប់ ម៉ឺននាក់ ដែលមានវាសនាគេចផុតពីក្រញ៉ាំបីសាចយួនកុម្មុយនិស្ត បាន មកតាំងទីលំនៅក្នុងប្រទេសនានា នៅជុំវិញពិភពលោក។ យើងបាននិងកំពុងតែក្រេបជញ្ជក់យករសជាតិនៃសេរី ភាព ហើយដែលរសជាតិនេះ តាំងពីដើមមក យើងមិនដែលបានស្គាល់ ឡើយ នៅលើទឹកដីកម្ពុជាក្រោម។ តែទោះជាយ៉ាង នេះក្តី យើងមិនដែលភ្លេចទេទឹកដីដូនតារបស់យើង ហើយយើងក៏មិនភ្លេចដែរ ជនរួមជាតិខ្មែរក្រោមរាប់ លាននាក់ដែលកំពុងរងទុក្ខ និងកំពុងស្រេកឃ្លានសេរីភាព នៅឯស្រុក។

ក្រោយពីបានតាំងទីលំនៅជាស្ថាពរ ក្នុងប្រទេសនានា ជុំវិញពិភពលោកហើយ យើងបានប្រផ្តុំគ្នាបង្កើត ជាសមាគម សហគមន៍ និងចុងក្រោយនេះ ជាសហព័ន្ធខ្មែរ កម្ពុជាក្រោមពិភព ដើម្បីជាតំណាង និងជាសម្លេងឲ្យខ្មែរ ក្រោមទាំងអស់ ទាំងនៅក្រៅស្រុក ទាំងនៅក្នុងស្រុក។ ទិសដៅសំខាន់បំផុតរបស់សហព័ន្ធ គឺការតស៊ូ ដោយសន្តិវិធី ដើម្បីទាមទារនូវសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ហើយដែលសិទ្ធិដ៏ពីសិដ្ឋ នេះ ត្រូវបានយួនឈ្លានពានដកហូតយកពីខ្មែរក្រោម អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។

ការតស៊ូរបស់សហព័ន្ធយើងបច្ចុប្បន្ន នេះ កំពុងតែមានដំណើរការទៅមុខគួរឲ្យកត់សំគាល់។ យើងបាននិងកំពុងតែធ្វើឲ្យពិភពលោកស្គាល់យើងកាន់តែ ច្រើន ស្គាល់ប្រវត្តិទឹកដី និងប្រវត្តិទុក្ខវេទនា របស់យើងកាន់តែច្បាស់ ហើយដែលសេកនាដកម្មទាំងឡាយ នោះ ក្នុងអតីតកាល ពីភពលោកមិនដែលបានដឹងបាន ឮឡើយ។ សព្វថ្ងៃនេះមានអង្គការអន្តរជាតិមួយចំនួន បានទទួលស្គាល់សហព័ន្ធ ដោយអនុញ្ញត្តិឲ្យ សហព័ន្ធនៅក្នុងក្របខ័ណ្ខរបស់គេ និង ជួយជម្រុញនាវាតស៊ូរបស់យើងឲ្យទៅមុខឆាប់ដល់ទី ដៅ។

នេះគ្រាន់តែជាការចាប់ផ្តើមនៃការតស៊ូ របស់យើងតែប៉ុណ្ណោះ ទិសដៅរបស់យើងនៅឆ្ងាយ ហើយផ្លូវដើររបស់វែងទៀត។ យើងសូមអំពាវនាវដល់ ប្រជាជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌នានាក្នុង សកលលោក សូមថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្សដ៏ ធ្ងន់ធ្ងររបស់យួនកុម្មុយនិស្ត មកលើ ខ្មែរកម្ពុជាក្រោម និងជួយធ្វើសម្ពាធឲ្យបានក្លាំង ក្លាលើរដ្ឋាភិបាលវៀតណាម ដើម្បីឲ្យរដ្ឋាភិបាល នេះគោរពសិទ្ធិគ្រប់គ្រងវាសនាខ្លួនដោយខ្លួន ឯង តាមធម្មនុញ្ញៃនអង្គការសហប្រជាជាតិ។ ទន្ទឹម នឹងនេះដែរ យើងក៏សូមអំពាវនាវដល់ខ្មែរកណ្តាល់ ជាបងប្អូន ជាសាច់ជាឈាមខ្មែរដូចគ្នា សូមមេត្តា ជួយគាំទ្រការតស៊ូដ៏យុត្តិធម៌របស់យើង។

តើខ្មែរក្រោមចង់ឲ្យបងប្អូនខ្មែរកណ្តាល់ ជួយអ្វីខ្លះ?

មានកិច្ចការជាច្រើនណាស់ដែលខ្មែរក្រោមយើង ត្រូវការបង ប្អូនខ្មែរកណ្តាល់ឲ្យជួយួ។ ដូចបងប្អូន ជ្រាបស្រាប់ហើយ បច្ចុប្បន្ននេះ មានខ្មែរ ក្រោមជាងមួយលាននាក់ ដែលបានរត់គេចខ្លួន ចេញពីកម្ពុជាក្រោម មកស្នាក់នៅប្រទេសខ្មែរ។ ពួកគេទាំងនោះ កំពុងត្រូវការការជួយឧបត្ថម្ភក៍សព្វបែបយ៉ាង ពីបងប្អូន គឺតាំងពីផ្នែកជីវភាព ផ្នែកសតិអារម្មណ៍ ក៏ដូចជាផ្នែកចំណេះដឹងទូទៅ។

ផ្នែកជីវភាព, សូមបងបងមេត្តាជួយ ៈ
-ធ្វើយ៉ាងឲ្យខ្មែរក្រោមដែលគំពុងធ្វើដំណើរផ្សងព្រេង ឥតទីដៅ មានសិទ្ធិតាំងទីលំនៅដោយស្រប់ច្បាប់ នៅលើ ទឹកដីអង្គរនេះផង។
-ចែករំលែកសេចក្តីសុខរបស់បងប្អូន ដល់ខ្មែរ ក្រោមទាំងឡាយដែលទើបមកដល់ថ្មី ព្រោះពួកគេកំពុងជួប ប្រទះនឹងការខ្វះខាត់សព្វបែបយ៉ាង តាំងពីទីលំនៅ ម្ហូបអាហារ។ល។ ធ្វើយ៉ាងណាឲ្យពួកគេអាចឆ្លងផុតពី គ្រាដ៏លំបាកនេះផង។

ផ្នែកសតិអារម្មណ៍, សូមបងប្អូនមេត្តាជូយ ៈ
-ធ្វើយ៉ាងណាកុំឲ្យពួកគេមានការផិតភ័យ ពីការចាប់បញ្ជូន ឲ្យយួនកុម្មុយនិស្តធ្វើបាបតទៅទៀត។
-ធ្វើយ៉ាងកុំឲ្យមានការរើសអើងប្រកាន់លើ-ក្រោម ដោយ ម្នាក់ៗមានសិទ្ធិទាញយកប្រយោជន៍ពីសង្គមស្មើៗគ្នា។
-ជួយការការពារសន្តិសុខពួកគេឲ្យត្រឹមត្រូវ ដើម្បីកុំឲ្យជនខិល ខូច ឬពួកឱកាសនិយម ឆ្លៀតពេលកេងយកផលប្រយោជន៍ពី ពួកគេ។

ផ្នែកចំណេះដឹងទូទៅ, សូមបងប្អូនមេត្តាជួយ ៈ
-ផ្តល់ឯកសារ ផែនទី និងភស្តុតាងផ្សេង ៗ ដែលទាក់ទិននឹងកម្ពុជាក្រោម ដល់សហព័ន្ធ ខ្មែរកម្ពុជាក្រោមពិភពលោក ដើម្បីយើងយកទៅបង្ហាញអង្គការ អន្តរជាតិនានា ឲ្យគេជឿជាក់ថា ខ្មែរក្រោមពិតជាម្ចាស់ ទឹកដីកម្ពុជាក្រោមមែន។
-ណែនាំ និងអប់រំខ្មែរក្រោមដែលរស់នៅជិតខាងបង ប្អូន ឲ្យពួកគេបានស្គាល់ពីប្រវត្តិឫសគល់ និងតម្លៃនៃវប្បធម៌ជាតិ។ ធ្វើយ៉ាងនេះ ពួកគេនឹងមានការយល់ដឹងកាន់តែច្បាស់ មានការភ្ញាក់ រឭកកាន់ច្រើន ការតស៊ូរំដោះជាតិរបស់យើងនឹង ឆាប់បានដល់ទីដៅ។
-ចូលរួមប្រាស្រ័យក្នុងចលនាតស៊ូ ដោយសន្តិ វិធីរបស់ខ្មែរក្រោម ឲ្យបានច្រើនកុះករ ដើម្បី ឲ្យចលនាយើងកាន់មានកម្លាំង។ ការចូលរួមក្នុង ចលនាតស៊ូរបស់យើងនៅទីនេះ មិនមែនមានន័យថា បង ប្អូនត្រូវតែលីកាំភ្លើងចូលច្បាំងនឹងយួននៅសមរភូមិនោះ ទេ។ ចូលរួមប្រាស្រ័យក្នុងចលនាតស៊ូរបស់ យើង គឺការចូលរួមផ្តល់ជាយោបល់, ការផ្តល់ ជាថវិកា, ការជួយបញ្ចុះបញ្ចូលអង្គការ ឬ រដ្ឋាភិបាលនានា ឲ្យគេគាំទ្រការតស៊ូដ៏យុត្តិ ធម៌របស់យើង ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ទាំងអស់នេះជាភារកិច្ចដ៏ឧត្តុង ឧត្តម ហើយយើងខ្ញុំទាំងអស់គ្នាជាខ្មែរ ក្រោម សូមកត់ត្រាទុកនូវគុណូប្បការៈដ៏ធំធេងនេះជា រៀងរហូត។

បើបងប្អូនជួយកម្ពុជាក្រោមបានឯករាជ្យ តើបងប្អូននឹងបានទទួលផលប្រយោជន៍អ្វីខ្លះ ពីឯករាជភាពនៃទឹកដីនេះ?

ចំពោះផលប្រយោជន៍ជាបុគ្គលសម្រាប់បងប្អូន ខ្ញុំ មិនថាបងប្អូននឹងអាចទទួលបានប៉ុនណានោះទេ តែបើជាផលប្រយោជន៍រួម សម្រាប់ប្រជារាស្ត្រខ្មែរទូទៅ ឬសម្រាប់ប្រទេសកម្ពុជាវិញ ខ្ញុំជឿថា ឯក រាជភាពនេះ អាចផ្តល់ផលប្រយោជន៍ឲ្យច្រើនណាស់។ ខ្ញុំសូមលើកយកកត្តាសំខាន់ៗមួយចំនួន មកជំរាបជូន ដូចតទៅ ៈ
-កម្ពុជានឹងលែងមានព្រំដែនជាប់មួយប្រទេសចោរនេះ តទៅទៀតហើយ។ តែបើនៅមានវិញ មិនមែនមានប្រវែងជាង១០០០គីឡូ ម៉ែត្រ ដូចសព្វថ្ងៃដែរ។
-បញ្ហាអន្តោប្រវេសន៍យួន ដែលបាននិងកំពុងតែហូរចូលស្រុក ខ្មែរ នឹងត្រូវបានបញ្ចប់ ឬកាត់បន្ថយជា អតិបរមា។
-ការរំកិលព្រំដែន ឬលួចច្របិចយកទឹកដីខ្មែរ ពីទិសខាង កើតឆៀងខាងត្បូង នឹងត្រូវបញ្ចប់ជាស្ថាពរ។
-កម្ពុជាលែងខ្វល់ពីការបាត់បង់ដែនសមុទ្រ តទៅទៀត។
-កម្ពុជានិងកម្ពុជាក្រោមនឹងពិគ្រោះគ្នា ស្វែងរករូបមន្តដើម្បីបង្រួបបង្រួបបង្រួមរួមប្រទេសជាតិ។ ឯក ភាពនៃប្រទេសយើង នឹងធ្វើឲ្យយើងខ្លាំង។ កម្ពុជា នឹងមានផ្ទៃដីជាង២សែនគីឡូម៉ែត្រក្រឡា។ មានប្រ ជារាស្ត្រជិត២០លាននាក់ មានកម្លាំងសេដ្ឋកិច្ច មានកម្លាំងយោធា និងពង្រឹងសន្តិសុខបានរឹងមាំ។ ដល់ ពេលនោះ ខ្មាំងសត្រូវនឹងហ៊ានយាយីយើងដូចសព្វថ្ងៃ នេះទៀតឡើយ។

ដើម្បីឲ្យជាតិខ្មែរយើងរួចផុតពីការជិះជាន់ ការកាប់ សម្លាប់, ដើម្បីកុំឲ្យកម្ពុជារលាយបាត់ពី ផែនទីពិភពលោក, ដើម្បីឲ្យវប្បធម៌ខ្មែរគង់វង្សឋិត ថេរជាអមតៈ ខ្មែរយើងគ្រប់រូប ទាំងលើទាំងក្រោម ត្រូវ តែសាមគ្គីគ្នាជាធ្លុងមួយ និងចេះជួយគ្នា ទៅវិញទៅមក ក្នុងគ្រាមានអាសន្ន។ អ្វីៗដែលយើងកំ ពុងចង់បាននៅថ្ងៃនេះ ស្ថិតក្នុង ភាពស្រមើស្រមៃនៅឡើយ តែការស្រមើស្រមៃរបស់យើង នឹងអាចក្លាយជាករពិត នៅថ្ងៃស្អែក នៅឆ្នាំ ក្រោយ នៅទសវត្សរ៍ក្រោយ ឬសតវត្សរ៍បាន បើសិនជា យើងរួមគ្នាតស៊ូពីពេលនេះទៅ៕

ប្រភព៖ ខ្មែរកម្ពុជាក្រោម

ឆ្លើយ​តប​

Please enter your comment!
Please enter your name here