ជីវប្រវត្តិរបស់ មូ​អាំ​ម៉ា​អាល់​-​ហ្ដា​ដា​ហ្វី មេដឹកនាំ​ផ្តាច់ការ​នៃ​ប្រទេស​លី​ប៊ី

0
471

​តាំងពី​ឆ្នាំ​១៩៦៩​មក មូ​អាំ​ម៉ា អាល់​-​ហ្កា​ដា​ហ្វី ​(MUAMMAR AL-QADDAFI) គឺជា​មេដឹកនាំ​ផ្តាច់ការ​នៃ​ប្រទេស​លី​ប៊ី ដែល​ល្បីល្បាញ​ដោយសារ​គោលនយោបាយ​ប្រកបដោយ​ភាពចម្រូងចម្រាស់ ជាពិសេស​ជាមួយនឹង​ពួក​ប​ស្ចឹ​ម ប្រទេស​។​

លោក ម៉ូ​ម៉ា ហ្កា​ដា​ហ្វី មេដឹកនាំ​បដិវត្តន៍​នៃ​ប្រទេស​លី​ប៊ី​

លោក​ហ្កា​ដា​ហ្វី ដែលមាន​ប្រភពពី​ត្រកូល​កសិករ បានកើត​នៅក្នុង តង់​នៃ​សមុទ្រ​ខ្សាច់​មួយ​នៃ​ប្រទេស​លី​ប៊ី​។ គាត់​គឺជា​សិស្ស​ដែលមាន​ភាព ឆ្លាត​វៃ​ម្នាក់ និង​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​លី​ប៊ី (University of Libya) នៅ​ឆ្នាំ​១៩៦៣​។ ហ្កា​ដា​ហ្វី ជា​អ្នក​ជាតិនិយម​អារ៉ាប់ និង​ស្រលាញ់ ងុប​ង​ល់​ចំពោះ​សាសនា​ម៉ូ​ស្លី​ម បានរៀបចំ​គម្រោង​ផែនការ​ក្នុងការ ផ្តួលរំលំ​រាជានិយម​នៃ​ស្តេច​អាយ​ឌ្រី​សរ​បស់​លី​ប៊ី (Lybian monarchy of King Idris)​។ គាត់​បានបញ្ចប់​ការសិក្សា​ពី​សាលា​យោធា​លី​ប៊ី​នៅ​ឆ្នាំ ១៩៦៥ និង​ក្រោយមក​បាន​ឡើង​តំណែង​ជា​បន្តបន្ទាប់​នៅក្នុង​ជួរ​យោធា​ជាមួយនឹង​ការ​លួច​រៀបចំ​ផែនការ​រដ្ឋប្រហារ​ជាស្រេច​ដោយមាន​ការ​ជ្រោមជ្រែង​ពី​សហ​ភា​តរៈ​ដែលជា​មន្ត្រី​យោធា​ធ្វើការ​ជាមួយគ្នា​។ ហ្កា​ដា​ហ្វី​បាន​គ្រប់គ្រង​រដ្ឋាភិបាល​ដោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​ស្តេច​អាយ​ឌ្រី​ស​នៅ​ខែកញ្ញា ឆ្នាំ​១៩៦៩​។ ហ្កា​ដា​ហ្វី​ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​កងទ័ព​និង​បាន​ក្លាយជា​ប្រធាន​នៃ​គណៈ​អភិបាល​ថ្មី​របស់​លី​ប៊ី​ដែល​ហៅថា​ក្រុមប្រឹក្សាភិបាល​បដិវត្តន៍​។​

នៅក្នុង​កិច្ចប្រជុំ​កំពូល​អារ៉ាប់​បន្ទាប់ពី​ទម្លាក់​របបរាជានិយម ឆ្នាំ​១៩៦៩ ហ្កា​ដា​ហ្វី ក្នុង​សម្លៀកបំពាក់​យោធា (​កណ្តាល​) អមដោយ ប្រធានាធិបតី អេ​ហ្ស៊ី​បលោក ណា​សែ (​ខាងឆ្វេង​) និង​ប្រធានាធិបតី​ស៊ី​រី លោក​អា​តា​ស៊ី (​ខាងស្តាំ​)

ហ្កា​ដា​ហ្វី​បាន​បណ្តេញ​មូលដ្ឋាន​យោធា​អា​មេ​រិច​និង​អង់គ្លេស​ចេញពី​លី​ប៊ី​នៅ​ឆ្នាំ ១៩៧០​។ គាត់​ក៏បាន​បណ្តេញចេញ​ផងដែរ​នូវ​មន្ត្រី​ដែលមាន​សញ្ជាតិ​អ៊ីតាលី​និង​ជី​ហ្វ​ហើយ​នៅ​ឆ្នាំ ១៩៧៣ គាត់​បានធ្វើ​ជាតូបនីយកម្ម​នូវ​រាល់​ធនធាន​ប្រេងកាត​ឯកជន​នៅក្នុង​ប្រទេស​។ គាត់​បានចេញ​ច្បាប់​រឹតបន្តឹង​ចំពោះ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឲ្យ​ស្របតាម​គោលការណ៍​សាសនា​មូស្លីម​។ ក្រៅពីនោះ​ហ្កា​ដា​ហ្វី​បាន​ព្យាយាម​បង្រួបបង្រួម​លី​ប៊ី​ជាមួយនឹង​បណ្តា​ប្រទេស​អារ៉ាប់​ជាច្រើន​ទៀត​ប៉ុន្តែ​មិនបាន​ជោគជ័យ​ឡើយ​។ ហ្កា​ដា​ហ្វី​បាន​ប្រឆាំង​យ៉ាង​រឹងរូស​ក្នុង​ការចចារ​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ហើយ​គាត់​បាន​ក្លាយជា​មេដឹកនាំ​នៃរ​ណ​សិ​រ្យ​ដែល​គេ​ហៅថា​រណ​សិ​រ្យ​ប្រឆាំង​និយមនៃ​សម្ព័ន្ធ​ប្រជាជាតិ​អារ៉ាប់​។​លើសពីនេះ​ទៀត​រដ្ឋាភិបាល​របស់លោក​បាន​លូកដៃ​ចូលទៅក្នុង​ចលនា​ប៉ុនប៉ង​រដ្ឋប្រហារ​ជាច្រើន​ដូចជា​នៅ​អេ​ហ្ស៊ី​ប​និង​ស៊ូដង់ ហើយ​កងទ័ព​លី​ប៊ី បាន​ចូល​អន្តរាគមន៍​យ៉ាង​កំរោល​នៅក្នុង​សង្គ្រាមស៊ីវិល​នៃ​ប្រទេសជិតខាង​នានា​។​

​សៀវភៅ​បៃតង​របស់​ហ្កា​ដា​ហ្វី​

​ពី​ឆ្នាំ​១៩៧៤ មក​ហ្កា​ដា​ហ្វី បាន​បង្កើតជា​សង្គមនិយម​អ៊ីស្លាម ដែល គាត់​បាន​សរសេរ​នៅក្នុង​សៀវភៅ​ទ្រឹស្តី​នយោបាយ​របស់លោក មាន ចំណង​ថា “​សៀវភៅ​បៃតង​”​។ ទ្រឹស្តី​នោះបាន​ចងភ្ជាប់​ជាតូបនីយកម្ម​នៃ វិស័យសេដ្ឋកិច្ច​ជាច្រើន​ជាមួយនឹង​រដ្ឋាភិបាល​ប្រជាជាតិ​និយម​ដោយ​ភាព​រឹងរូស តាមរយៈ​សភា​ប្រជាជន​សហជីព​ការងារ និង​អង្គការ​ជាច្រើន​។ ទន្ទឹម នឹង​គ្នា​នោះដែរ ហ្កា​ដា​ហ្វី ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ដោយសារ​ចរិត នយោបាយ​ដែលមាន​លក្ខណៈ​រប៉ិលរប៉ូច និង​មិនមាន​ភាពប្រាកដប្រជា នៅក្នុង​ឆាក​អន្តរជាតិ​។ រដ្ឋាភិបាល​របស់លោក បាន​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​ក្រុម បដិវត្តន៍ និង​ភេរវកម្ម​ទូទាំង​ពិភពលោក ដូចជា​ក្រុម​ខ្លា​ខ្មៅ (Black Panthers) ក្រុម​ឥស្លាម​នៅ​អា​មេ​រិច និង​កងទ័ព​នៃ​សាធារណរដ្ឋ​អាយ​រី​ស នៅ​អៀឡង់ ខាងជើង​។ ក្រុម​សកម្មជន​លី​ប៊ី​បានសម្លាប់​ជនអន្តោប្រវេសន៍​ដែល​ចេញពី ប្រទេស​ប្រឆាំង​ជាមួយ​ខ្លួន ហើយ​រដ្ឋាភិបាល​លី​ប៊ី​ត្រូវបាន​រង​កា​ចោទ ប្រកាន់​ជាច្រើន​ថា​បាន​ចូលរួម​ក្នុងការ​បង្កើត​ចលនា​ភេរវកម្ម​ប្រឆាំងនឹង​ទ្វីបអឺរ៉ុប ដែល​រៀបចំ​ដោយ​ក្រុម​ប៉ា​ឡេ​ស្ទី​ន និង​ក្រុម​ជ្រុលនិយម​អារ៉ាប់​។ សកម្មភាព​ទាំងនោះ​បានធ្វើ​ឲ្យ​ហ្កា​ដា​ហ្វី​ស្ថិតនៅក្នុង​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​អា​មេ​រិច ហើយ​នៅ​ខែមេសា ឆ្នាំ​១៩៨៦ កងកម្លាំង​អា​មេ​រិច​ដែល​គាំទ្រ ដោយ​អង់គ្លេស​បាន​ទម្លាក់​គ្រាប់បែក​ជាច្រើន​កន្លែង​នៅ​លី​ប៊ី បណ្តាល​ឲ្យ អ្នកស្លាប់​និង​របួស​ជាច្រើន រួមទាំង​កូនចៅ​របស់​ហ្កា​ដា​ហ្វី​។​

ហ្កា​ដា​ហ្វី​ជាមួយ​លោក​ប្រធានាធិបតី​ប្រទេស​តង់​ហ្សា​នី​លោក​គី​វេត​ខណៈដែល​លោក​បាន​ក្លាយជា​ប្រធាន​នៃ​សម្ព័ន្ធភាព​អា​ហ្វ្រិ​ច

​ការប្រកាស​ចូលរួម​ក្នុងការ​វា​ប្រហារ​ផ្លូវអាកាស​ទៅលើ​ជន​ស៊ីវិល​នៅ​ឡក​ខឺ​ប៊ី (Lockerbie) នៃ​ប្រទេស​ស្ក​តឡែ​ន​ឆ្នាំ ១៩៨៨ បានធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ​និង​សហរដ្ឋ​អា​មេ​រិច​ដាក់ទណ្ឌកម្ម​បន្ថែម​ដែល​កាន់តែ​ផ្តាច់ ហ្កា​ដា​ហ្វី​ពី​សហគមន៍​អន្តរជាតិ​ថែមទៀត​។ អង្គការសហប្រជាជាតិ​បាន​ដក​ទណ្ឌកម្ម​ទៅលើ​លី​ប៊ី​ជា​បន្តបន្ទាប់ នៅ​ឆ្នាំ ២០០៣ ហើយ​បន្ទាប់ពី​លី​ប៊ី​បានប្រកាស​បញ្ឈប់​ការប្រើប្រាស់​អាវុធ​ដែល​ផ្ទុយ​នឹង​សន្ធិសញ្ញា​អាវុធ​អា​មេ​រិច​ក៏បាន​ដក់​ទណ្ឌកម្ម​ជាច្រើន​ផងដែរ​។ វិធានការ​ទាំងនោះ​បាន​ផ្តល់​ឨ​កាស​ឲ្យ​ហ្កា​ដា​ហ្វី​ស្ថាបនា​មុខមាត់​របស់ខ្លួន​នៅលើ​ឆាក​អន្តជាតិ​និង​នាំ​ប្រទេសជាតិ​របស់ខ្លួន​ចូលទៅក្នុង​កិច្ចសហប្រតិបត្តិការ​នៃ​សហគម​អន្តរជាតិ​វិញ​។ នៅ​ឆ្នាំ​២០០៩​ហ្កា​ដា​ហ្វី​ត្រូវបានតែងតាំង​ជា ប្រធាន​សម្ព័ន្ធ​ប្រជាជាតិ​អា​ហ្វ្រិ​ច​។​
​ការវិវត្តន៍​ក្រោយៗ​មក​បាន​នាំទៅដល់​ការបះបោរ​ក្នុងស្រុក​ប្រឆាំង​ការគ្រប់គ្រង​របស់គាត់ ហើយ​សង្គ្រាមស៊ីវិល​បាន​ទម្លាក់​គាត់​ពី​អំណាច​។ ហ្កា​ដា​ហ្វី​បាន​ត្រូវ​សម្លាប់​ដោយ​ទា​រុ​ណ្ឌ​កម្ម​យ៉ាង​ឃោរឃៅ​នៅ​ថ្ងៃទី​២០​តុលា​ឆ្នាំ​២០១១ នៅ​សមរភូមិ​មួយ​ក្នុង​តំបន់​Sirte​ភាគ​ខាងលិច​៕

ប្រភព៖ CEN

ចែករំលែក
អត្ថបទ​មុនJohn Ray បុព្វបុរសនៃ​វិទ្យាសាស្ត្រ​សត្វ​និង​រុក្ខជាតិ​
អត្ថបទ​បន្ទាប់ជីវប្រវត្តិ របស់ព្រះចៅអធិរាជជប៉ុន Akihito
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here