ជីវិតដ៏សែនកម្សត់របស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពពិភពលោក អ្នកស្រី អង់សាង សូ៊ជី

0
257

លោកស្រី អង់​សាង​ស៊ូ​ជី ​គឺជា​មេដឹកនាំ​គណៈបក្សប្រឆាំង​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​បានទទួល​រង្វាន់​ណូបែល​សន្តិភាព​ពិភពលោក​កាលពី​ឆ្នាំ ១៩៩១​ កន្លងទៅ។

អង់​សាង​ស៊ូ​ជី​មេដឹកនាំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​មី​យ៉ាន់​ម៉ា​

តាំងពី​ឆ្នាំ ១៩៨៩ លោកស្រី​ត្រូវបាន​គេ​ឃុំខ្លួន​នៅក្នុង​ផ្ទះមួយ​ដោយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​។

គ្រួសារ​អ្នកស្រី​អង់​សាង​ស៊ូ​ជី (​ខាងឆ្វេង​) ក្នុង​សម្លៀកបំពាក់​សរ ជាមួយនឹង​ឱ​ពុក​របស់​អ្នកស្រី មុននឹង​ត្រូវបាន​គេ​ធ្វើឃាត​

លោកស្រី​ជា​កូនស្រី​របស់ លោក​អង់​សាង (Aung San) ដែលជា​វីរៈបុរស​ឯករាជ្យ​ជាតិ​របស់​មី​យ៉ាន់​ម៉ា​ និង​អ្នកស្រី​ឃី​ន​ជី (KhinKyi) ដែលជា​មន្ត្រីការទូត​ម្នាក់​។

អ្នកស្រី​អង់​សាង ស៊ូ​ជី ជួប​ជាមួយ​អ្នកគាំទ្រ​នៅ​រដ្ឋ​Bago​ឆ្នាំ ២០១១

អ្នកស្រី​អង់​សាង​ស៊ូ​ជី ​ទើបនឹង​មាន​អាយុ​បានតែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​នៅពេលដែល​ឪពុក​របស់​អ្នកស្រី​ដែលជា​នាយករដ្ឋមន្ត្រី​និង​ជា​មេដឹកនាំ​ទាមទារ​ឯករាជ​ត្រូវបាន​គេ​សម្លាប់​។

អង់​សាង ស៊ូ​ជី ថ្លែង​ការ​ទៅ​អ្នកគាំទ្រ​នៅឯ​ទីស្នាក់ការ​បក្ស​អ៊ិន​ឌី​អ៊ិ​ល

លោកស្រី​អង់​សាង​ស៊ូជី ​បាន​សិក្សា​នៅក្នុង​ប្រទេស​រហូតដល់​ឆ្នាំ​១៩៦០ ខណៈដែល​ម្តាយ​អ្នកស្រី​ត្រូវបានតែងតាំង​ជា​មន្ត្រី​ទូត​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា​។ ក្រោយពី​បាន​បន្ត​ការសិក្សា​នៅ​ប្រទេស​ឥណ្ឌា​ចប់ លោកស្រី​បាន​ចូលរៀន​បន្តរ​នៅឯ​សាកលវិទ្យាល័យ​អ៊ុក​ហ្ស្វឺ​ត (University of Oxford) ដែល​នៅ​ទីនោះ​អ្នកស្រី​បាន​ជួប​ជាមួយនឹង​ស្វាមី​របស់​អ្នកស្រី​។

សមាជិក​ព្រឹទ្ធសភា​អា​មេ​រិច​លោក​ជី​ម វេ​ប (Jim Webb) បាន​សួរសុខទុក្ខ​អ្នកស្រី​អង់​សាង់​ស៊ូ​ជី នៅ​ឆ្នាំ 2009

ពួកគាត់​មានកូន​ ២នាក់ ​ហើយ​បានរស់នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់​ជាមួយ​គ្រួសារ​រហូតដល់​ឆ្នាំ ១៩៨៨​។ អ្នកស្រី​បានធ្វើ​មាតុប្រទេស​វិញ​ដើម្បី​ទៅ​ថែទាំ​ម្តាយ​ចាស់ជរា​។ នៅ​ទីនោះ មានការ​សម្លាប់​ក្រុមអ្នកតវ៉ា​ជាច្រើន ដែល​បាន​ប៉ះ​បោរ​ប្រឆាំង នឹង​គោលការណ៍​ផ្តាច់​ការណ៍​គ្មាន​ទំនួល​ខុសត្រូវ នៃ​រដ្ឋាភិបាលយោធា​រប​ស់​បុរស​ខ្លាំង​លោក នេ​វីន (Ne Win) ដែលជា​ហេតុ​ធ្វើ​អ្នកស្រី​បាន​ឡើង​ចេញមុខ​និយាយ​តវ៉ា​និង​ធ្វើបាតុកម្ម​អហឹ​ង្សា​ទាមទា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​។ នៅ​ខែកក្កដា ១៩៨៩ រដ្ឋាភិបាលយោធា​នៃ​សភាព​មី​យ៉ាន់​ម៉ា​ថ្មី​បាន​ចាប់ខ្លួន​និង​ឃុំឃាំង​អ្នកស្រី​នៅក្នុង​ផ្ទះមួយ​។

អ្នកស្រី​អង់​សាង ស៊ូ​ជី ជួប​ជាមួយ​លោក​ប្រធានាធិបតី​អា​មេ​រិច បា​រ៉ា​ក់ អូ​បា​ម៉ា ឆ្នាំ ២០១២

ក្រុម​យោធា​យល់ព្រម​ដោះលែង​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ដរាបណាលោកស្រី​ព្រម​ចាក​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ ប៉ុន្តែ​អ្នកស្រី​អង់​សាង​ស៊ូ​ជី​បាន​បដិសេធ​ល​ក្ខណ្ឌ​នោះ​ ហើយ​នៅ​បន្ត​ការទាមទារ​លទ្ធិប្រជាធិបតេយ្យ​និង​រដ្ឋាភិបាល​ប្រជាជន​។ ក្រុម​ថ្មី​ដែល​ត្រូវបាន​បង្កើតឡើង​ហើយ​ដែល​លោកស្រី​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ឈ្មោះថា​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (National League for Democracy)​ នោះ​បានឈ្នះ​ការបោះឆ្នោត​ជាង​៨០% នៃ​សម្លេង​នៅក្នុង​សភា​ក្នុងការ​បោះឆ្នោតជាតិ​ឆ្នាំ ១៩៩០ ​ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត​ត្រូវបាន​ទាត់ចោល​ដោយ​ក្រុម​យោធា​។​

លោកស្រី​អង់​សាង​ស៊ូ​ជី ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ពេញលេញ ​នៅ​ខែកក្កដា​ឆ្នាំ១៩៩៥​។ ក្រោយមក​អ្នកស្រី​បាន​ចូលរួម​ជាមួយ​គណ​ក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា ​”អ៊ិន​ឌី​អ៊ិ​ល” ​ប៉ុន្តែ​ក្រុម​ដឹកនាំ​យោធា​នៅតែ​តាម​ឆាឆៅ​ចលនា​របស់​អ្នកស្រី​និង​សកម្មភាព​បក្ស​ជានិច្ច​។ នៅ​ឆ្នាំ ១៩៩៨ អ្នកស្រី​បានប្រកាស​បង្កើត​គណកម្មាកា​រ​តំណាង​មួយ ​ដែល​អ្នកស្រី​អះអាងថា​ជា​សភាជាតិ​ស្របច្បាប់​។ ក្រុម​ផ្តាច់ការ​យោធា​បាន​ចាប់ខ្លួន​អ្នកស្រី​ម្តងទៀត​ និង​ឃុំឃាំង​ពី​ខែកញ្ញា​ឆ្នាំ ២០០០ ដល់ ឧសភា​ឆ្នាំ ២០០២​។

​បន្ទាប់ពី​មានការ​ប៉ះទង្គិច​រវាង​ក្រុម​អ្នកគាំទ្រ​អ៊ិន​ឌី​អ៊ិ​ល ជាមួយនឹង​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០០៣ រដ្ឋាភិបាល​បាន​ចាប់​អ្នកស្រី​យកទៅ​ឃុំឃាំង​សារជាថ្មី​ម្តងទៀត​។ នៅ​ឆ្នាំ​២០០៩ អង្គការសហប្រជាជាតិ​បានប្រកាស​ថ្កោលទោស​ចំពោះ​ការឃុំខ្លួន​អ្នកស្រី​អង់​សាង​ស៊ូ​ជី​ថា ​ផ្ទុយទៅនឹង​ច្បាប់​នៃ​ប្រទេស​ម៊ី​យ៉ាន់​ម៉ា​។ ​នៅ​ឆ្នាំ ២០០៨ លក្ខ​ណ្ឌនៃ​ផ្ទះ​ដែល​ឃុំខ្លួន​អ្នកស្រី​មាន​សភា​ធូររលុង​ដែល​អាច​ឲ្យ​អ្នកស្រី​អាច​ទទួល​ទស្សនា​វ​ដ្តី​ឬ​សំបុត្រ​ពី​ក្រុមគ្រួសារ​បាន​។ នៅ​ខែមិថុនា​ឆ្នាំ ២០០៩ បន្ទាប់ពី​ការកាត់ទោស​ចុងក្រោយ​ទៅលើ​រូប​អ្នកស្រី​ត្រូវបាន​បញ្ចប់ អង់​សាង​ស៊ូ​ជី​ត្រូវបាន​គេ​ដាក់ទោស​បន្ថែមទៀត​ពីបទ​បំពាន​គោលការណ៍​មន្ទីរ​ឃុំខ្លួន​។ នៅ​ខែសីហា​អ្នកស្រី​ត្រូវបាន​កាត់ទោស​និង​ដាក់​មន្ទីរឃុំឃាំង​បី​ឆ្នាំ ​ប៉ុន្តែ​ការឃុំខ្លួន​ត្រូវបាន​បន្ថយ​ភ្លាមៗ​មក​ត្រឹម១៨ខែ ​ហើយ​អ្នកស្រី​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​អនុវត្ត​ទោស​នៅក្នុង​ផ្ទះ​ឃុំ​ឃាំ​នោះ​៕

ប្រភព៖ CEN

ឆ្លើយ​តប​

Please enter your comment!
Please enter your name here