លោក Tim Berners Lee ស្ថាបនិក​បង្កើត​ប្រព័ន្ធ​ Word Wide Web ហៅកាត់ (www)

0
260

ធី​ម ប៊ែ​រ​ណឺ​-​លី (Tim Berners-Lee) គឺជា​អ្នកវិទ្យាសាស្ត្រ​កុំព្យូទ័រ ដែល​បាន​បង្កើត​ប្រព័ន្ធ អ៊ិន​ធឺ​ណិ​ត Word Wide Web ដែល​យើង​សរសេរ​កាត់​ថា www​។​

​លោក ប៊ែ​រ​ណឺ​-​លី កើត​នៅ​ទីក្រុង​ឡុង​នៃ​ចក្រភព​អង់គ្លេស​។ ការសរសេរ​កូដ​កុំព្យូទ័រ ស្ទើរតែ​ក្លាយជា​ភាពសាមញ្ញ​របស់គាត់ ពីព្រោះ​ទាំង​ឪពុក និង​ម្តាយ​របស់គាត់ ជា​បុគ្គលិកធ្វើការ​នៅក្នុង​ក្រុមហ៊ុន ហ្វឺ​រិ​ន​ធី ម៉ាក 1 (Ferranti Mark I) ដែលជា​ក្រុមហ៊ុន​ពាណិជ្ជកម្មខាង​កុំព្យូទ័រ​។

​បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​១៩៧៦ ពី​សាកលវិទ្យាល័យ អក​ស្វ៊ើ​ត (University of Oxford) លោក ប៊ែ​រ​ណឺ​-​លី បាន​ធ្វើជា​អ្នក​សរសរ​កម្មវិធី​កុំព្យូទ័រ​អស់​រយៈពេល ​២​ឆ្នាំ នៅក្នុងក្រុមហ៊ុន​សារគមនាគមន៍ ផ្លេ​សី (Plessey) ដែល​ស្ថិតនៅ​ទីក្រុង ភូ​ល (Poole) នៃ​ស្រុក ដ័​រ​សិត (Dorcet)​។ ក្រោយមកទៀត​គាត់​បានធ្វើការ​ក្នុង​មុខតំណែង​ជាច្រើន នៅក្នុង​ផ្នែក​ក្រុមហ៊ុន ឧស្សាហកម្ម​កុំព្យូទ័រ ហើយ​នៅ​ចន្លោះពេល​ចាប់ពី​ខែមិថុនា ដល់​ខែធ្នូ​ឆ្នាំ ១៩៨០ គាត់​ធ្វើជា អ្នក​ប្រឹក្សា​ខាង​វិស្វកម្ម​ផ្នែក​ទន់​នៃ​កុំព្យូទ័រ (software engineering) នៅ​មន្ទីរពិសោធន៍​រូបវិទ្យា នៃ​អង្គការ​អឺរ៉ុប​សម្រាប់​ការស្រាវជ្រាវ​នុយក្លេអ៊ែរ ហៅ​កាត់​ថា CERN នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​។​

​នៅ​ទីនោះ (CERN) លោក​ប៊ែ​ណឺ​-​លី បាន​បង្កើត​នូវ​កម្មវិធី​មួយ​ដោយ​ខ្លួនឯង មាន​ឈ្មោះថា Enquire ដែល​អាច​ស្តុក​ទុក​ឯកសារ​ដែលមាន​ទំនាក់ទំនង​នឹង​គ្នា (files that contain link) ដោយ​ទុកជា​ឯកសារ​តែមួយ ឬ​ផ្សេងគ្នា ដែល​បច្ចេកទេស​នោះគេ​ហៅថា Hypertext (​ឧទាហរណ៍ ឯកសារ ឬ​កម្មវិធី​មួយ ដែល​យើង​ឃើញ​នៅលើ​ផ្ទាំង​កុំព្យូទ័រ​នោះ នឹង​ភ្ជាប់​ទៅ​ឯកសារ​ផ្សេង​នៅពេល​យើង​ចុច​ពីលើ​វា​)​។

លោក ទី​ម ប៊ែ​ណឺ​-​លី (Tim Berners-Lee) នៅ​ការិយាល័យ​នៅផ្ទះ​របស់គាត់​នៅ​ក្រុង​ឡុង (​រូបថត ១១ មិនា ២០០១)

បន្ទាប់ពី​ចេញពី CERN គាត់​បាន​វិល​ត្រឡប់មក​អង់គ្លេស​វិញ ហើយ​បានធ្វើការ​នៅក្នុង ក្រុមហ៊ុន Image Computer System Ltd នៅក្នុង​ក្រុង ហ្វែ​ន​ដោ​ន (Ferndown) នៃ​ស្រុក ដ័​រ​សិត (Dorcet) ដែល​នៅ​ទីនោះ​គាត់​បានរៀបចំ​និង​បង្កើត​ប្រព័ន្ធ​កុំព្យូទ័រ​ជាច្រើន​។ នៅ​ឆ្នាំ ១៩៨៤ គាត់​បាន​ត្រឡប់មក CERN វិញ ហើយ​ធ្វើការ​នៅក្នុង​បន្ទប់ពិសោធន៍​រៀបចំ បណ្តាញ​កុំព្យូទ័រ ដែលជា​ការបង្កើត​របៀប​ឲ្យ​កុំ​ព្យូ​រ​ទ័​រ​ច្រើន​អាចធ្វើ​ការ ដោយ​ទំនាក់ទំនងគ្នា​បាន និង​ធ្វើការ​ស្រាវជ្រាវ​អំពី​ការបញ្ជា​ម៉ាស៊ីន​ពីចម្ងាយ។  នៅ​ឆ្នាំ ១៩៨៩ ប៊ែ​រ​ណឺ​-​លី បាន សរសេរ​សំណើរ​ស្រាវជ្រាវ​មួយ អំពី​ការបង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​ឯកសារ​ទូរ​ទាំង​សកលលោក គឺជា​ការប្រើប្រាស់​បណ្តាញ​អ៊ិន​ធឺ​ណិ​ត ដែល​យើង​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​។​

​គោលបំណង​របស់គាត់ គឺ​ធ្វើ​ឲ្យ​អ្នកស្រាវជ្រាវ​ទាំងអស់ អាច​បង្ហោះ​លទ្ធផល​នៃ​ការ ពិសោធន៍​របស់ខ្លួន និង​វិធីសាស្ត្រ​នានា ព្រមទាំង​ការអនុវត្ត​ផ្សេងៗ ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់ អ៊ី​ម៉ែ​ល (​សារ​អេ​ឡិច​ត្រូ​និ​ច​)​។ ផ្ទុយទៅវិញ អ្នកស្រាវជ្រាវ​អាច​បង្ហោះ​ឯកសារ​ទាំងនោះ ជា​សាធារណៈ ដែល​អ្នក​ទាំងអស់គ្នា​អាច​ទាញយក​បាន​គ្រប់ពេលវេលា​។ នៅ​ចន្លោះ ខែតុលា ឆ្នាំ​១៩៩០ ដល់ រដូវក្តៅ ឆ្នាំ​១៩៩១ ប៊ែ​ណឺ​-​លី បាន​សរសេរ​ជា​លើកដំបូង​នូវ កម្មវិធី​សម្រាប់ Web Sever (​ជាឃ្លាំង​សម្រាប់​ផ្ទុក​ឯកសារ​ដើម្បី​ចែកចាយ​) និង Web client ដែល​យើង​ហៅថា browser (​ជា​កម្មវិធី​សម្រាប់​ភ្ជាប់​ទាក់ទង និង​បង្ហាញ​ឯកសារ​ដែល​ទទួលបាន​ពី sever)​។ បណ្តាញ​កម្មវិធី​ដំបូង​ដែល​អាច​ឲ្យ Web ដំណើរការ​នៅលើ​បាន (Killer application) គឺជាប្រព័ន្ធ​ទំនាក់ទំនង​ទូរស័ព្ទ (Phone directory or phone book) របស់​បុគ្គលិក ដែល​ធ្វើការនៅក្នុង CERN ដែល​វា​ជា​ចំនុច​ចាប់ផ្តើម​នូវ​ភាព​អស្ចារ្យ​នៃ​បច្ចេកវិទ្យា​នៃ​សម័យ​កុំព្យូទ័រ​។​

​លោក ប៊ែ​រ​ណឺ​-​លី (Berners-Lee) (​រូបថត ២០០៥)

​ពី​ឆ្នាំ ១៩៩១ ដល់ ១៩៩៣ ប៊ែ​ណឺ​លី បាន​ផ្សព្វផ្សាយ​ពី​ការប្រើប្រាស់  Web ហើយ​នៅ ក្នុង​ឆ្នាំ ១៩៩៤ សហគមន៍​វែ​ប​ពិភពលោក (World Wide Web Consortium) ត្រូវបាន​បង្កើតឡើង​នៅ​សហរដ្ឋអាមេរិក ដោយ​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៃ​ក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា ម៉ាស្សា​ឈូ​សិត (Masachusetts Institute of Technology)​។ សហគមន៍​នោះ (​ដោយបាន ពិភាក្សា​ជាមួយ​ផ្នែក​ផ្សេងៗ​) បានផ្តល់​ការគ្រប់គ្រង​ឲ្យ​ទៅ Web និង ដើម្បី​ការអភិវឌ្ឍន៍ តាម​ស្តង់ដារ​បច្ចេកវិទ្យា​។ ក្នុង​ឆ្នាំ​១៩៩៩ ប៊ែ​ណឺ​-​លី បាន​ក្លាយជា​ប្រធាន​ស្ថា​និក​នៃ 3com Founder Chair (Computer Communication Compatibility Founding Chair) ជា​ផ្នែក​មួយរបស់​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ​កុំព្យូទ័រនៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាស្សា​ឈូ​សិត ។

​នៅ​ឆ្នាំ ២០០៤ គាត់​ត្រូវបាន​បំពាក់​គ្រឿងឥស្សរយស្ស​ពី អេ​លីហ្សា​បែ​តទី​២​។ ក្រៅពីនេះ​គាត់​បានទទួល​ពានរង្វាន់ ឆាលស្តា​ក ្រដា​ភើ (Chale Stark Draper) ដ៏​ល្បីល្បាញ ពី​សាកលវិទ្យាល័យ​ជាតិ​វិស្វក​កម្ម (National Academy of Engineering) នៅ​ឆ្នាំ​២០០៧​។ ប៊ែ​ណឺ​-​លី ជា​អ្នកនិពន្ធ​ជាមួយ​លោក ម៉ាក ហ្វី​សឺ​ទី ដែល​បាន​សរសេរ​សៀវភៅ Weaving of Web និយាយ​ពី​ការបង្កើត និង​គោលដៅ​នៃ Word Wide Web (២០០៧)៕

ប្រភព៖ CEN 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here