សៀមបំភ្លៃប្រវត្តិសាស្រ្ត នៅសម័យលង្វែក

0
970
កាលដែលសៀមដណ្តើមយកឈៀងម៉ៃបានពីលាវ នៅរវាងឆ្នាំ១៥៧៣ និងវាយបែកបន្ទាយលង្វែកខ្ចាត់ខ្ចាយនៅអំឡុងឆ្នាំ១៥៩៣ បានធ្វើឲ្យឈ្មោះស្តេចចសៀមព្រះណារ៉េត និងពួកសៀម មានកិត្តិនាមល្បីរន្ទឺ។ កាលពីឆ្នាំ១៥៥៥ ពួកប៉េហ្កាន(ភូមា) បានវាយដុតបំផ្លាញរាជធានីអយុធ្យាខ្ទេចខ្ទី រួចនាំជ័យភណ្ឌមួយចំនួនយកទៅហើយថែមទំាងបាននាំយកអ្នកស្រុកជាឈ្លើយទៅជាងមួយសែននាក់ផង រហូតប៉េហ្គូ និងហង្សាវតី។ ក៏ប៉ុន្តែការដុតបំផ្លាញឈៀងម៉ៃ និងមឿង ( ស្រុក ឬប្រទេស ឬទឹកដី)របស់វាល ឬសៀមឯទៀតៗ នៅក្នុងអាងទន្លេមេណាមខាងលើ ពិសេស គឺការដណ្តើមយកបានរាជធានីលង្វែកនៅក្នុងអំឡុងឆ្នាំ១៥៨៣ ដល់១៥៩៣ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះពួកសៀម និងស្តេចរបស់ពួកគេឡើងខ្ពស់ត្រដែត នៅក្នុងដួងចិត្តសាធារណៈជន។
គេ(សៀម) បាននិទានថា ដើម្បីបំពេញព្រះរាជបំណងសងសឹកជាមួយស្តេចខ្មែរ ដែលទ្រង់ បានចោទថា សម្តេចខ្មែរក្បត់សៀមនោះ ព្រះណារេត បានលាងព្រះបាទា នឹងលោហិត (យកឈាមស្តេចខ្មែរលាងជើង) របស់ព្រះករុណាកម្ពុជា នៅថ្ងៃស្អែកឡើង បន្ទាប់ពីសៀមដណ្តើម បានបន្ទាយឬរាជធានីលង្វែក និងចាប់បានស្តេចខ្មែររួចមក។
រាជពង្សាវតាសៀម បានចាត់ទុកថាហេតុការណ៍ ដែលកើតឡើងខាងលើនេះជារឿងពិត ប៉ុន្តែដូចយើងបានឃើញពីខាងដើមរួចមកហើយថា ព្រះសត្ថា ដែលបានដាក់រាជ្យសម្បត្តិថ្វាយព្រះជ័យដ្ឋាទី១ ជាព្រះរាជបុត្រា ព្រះរាជាទំាងពីរព្រះអង្គនេះ មិនបានគង់នៅបន្ទាយលង្វែកឬត្រូវបានសៀមចាប់ព្រះកាយបានឡើយ ព្រោះព្រះអង្គបានចាកចោលរាជធានីលង្វែកតាំងពីមុនពេលដែលសៀមចូលមកដល់មេ៉្លះ ហើយព្រះអង្គបានសុគតនៅក្នុងឆ្នាំបន្ទាប់មកទៀត នៅឯស្ទឹងត្រែងឬនៅខេត្តសម្បូរណ៍ (ឥឡូវស្រុកសម្បូរណ៍) ឯណោះ ដែលនៅទីនោះគេអាចឃើញមានព្រះចេតីយរបស់ព្រះអង្គរហូតដល់សព្វថ្ងៃ។ ម្យ៉ាងទៀត ក្រៅពីឯកសារសៀម គេមិនដែលប្រទះឃើញឯកសារណាផ្សេងទៀតនៅកម្ពុជាដែលបញ្ជាក់ឬនិយាយ អំពីអំបើឃោរឃៅនេះទេ ហើយគេក៏មិនងាយនឹងភ្លេចបានដែរ ប្រសិនបើរឿងនេះគឺជារឿងពិតដែលកើតឡើងលើព្រះរាជាខ្មែរមែននោះ។
សម័យនោះពួកសៀមនៅមិនទាន់ចេញផុតពីភាពអរិយធម៌នៅឡើយទេ ព្រោះមានអរិយធម៌ទាបជាងប្រជាជនកម្ពុជាឬយ៉ាងហោចណាស់ ក៏ទាបជាងកម្ពុជាមុនដែលកម្ពុជាចាកចោល ឥណ្ទបត្តមហានគរ ឬមុនពេលដែលនាយត្រសក់ផ្អែមឡើងសោយរាជ្យ នៅសតវត្សរ៍ទី១២ ដែរ។
(ដកស្រង់ពីសៀវភៅ ប្រវត្តិសាស្រ្តខ្មែររបស់លោក អាដេម៉ារ ឡឺក្លែ អតីត រ៉េស៊ីដង់បារាំង ប្រចាំកម្ពុជា)

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here