ជីវប្រវត្តិរបស់មនុស្សទេព ឬនាគដេក ជូកឺលៀង (ខុងមិញ)

0
2545

ខុងមិញ ឬជូកឺលៀង ជាអ្នកនយោបាយ និងជាអ្នកដាក់ផែនការនៅចុងសម័យរាជវង្សហានរបស់​ប្រទេស​ចិន។ គាត់មានកេរ្តិ៍ឈ្មោះក្រោយពេលដែល​រាជវង្សហានបានបាត់បង់ទៅហើយ តែ​មាន​ភក្តី​ភាព​ចំពោះ​រាជវង្សហានយ៉ាងខ្លាំង ទើបព្រមទៅជួយលាវប៉ីដើម្បីស្តាររាជវង្សហាន។ ខុងមិញ ​​ត្រូវ​បានគេស្គាល់​ក្នុងឋានៈជាសេនាធិការកងទ័ព ជាអ្នកនយោបាយ ជាវិស្វករ និង​ជាវាគ្មិន។ ខុងបេង​ត្រូវបានគេ​លើកតម្កើងថាជាមនុស្សដឹងសព្វមេឃដីមហាសមុទ្រ បានទទួល​រហ័ស​នាម​ថា ​”ហុកឡុង” មាន​ន័យថា “នាគពួន” ឬ “នាគដេក”។

ជួកឺលៀង (Zhuge Liang) កើតនៅឆ្នាំ​ ១៨១ នៃគ.ស នៅខេត្តសានតុង គាត់​ជាកូនកំព្រាតាំងពីនៅកុមារភាព។ គាត់ត្រូវចិញ្ចឹមបីបាច់ដោយ​លោក​ពូរបស់គាត់​ ក្រោយមក​បានផ្លាស់ទីមករស់នៅខេត្ត​ជីងសៀ ដែលស្ថិតក្រោមការគ្រប់គ្រង​ដោយ​ លីវបុី។ ខុងមិញ តែងប្រដូចខ្លួនឯងទៅនឹង គួនចុង និង យៀកអ៊ី (មនុស្សល្បីល្បាញក្នុងប្រវត្តិសាស្ត្រចិន)។

ខុងមិញ មកធ្វើជាទីប្រឹក្សាឲ្យលាវប៉ី ក្នុងជន្មាយុ ២៧ឆ្នាំ ក្រោយពេល​លីវប៉ី បានទៅតាមអញ្ជើញលោកចុះមក​ពីលើភ្នំ​​ចំនួន​៣លើក ដើម្បីមកធ្វើជាទីប្រឹក្សាផ្ទាល់ខ្លួន។ នៅ​ក្នុងរយៈដំបូងនោះ បណ្តាល​នាយ​ទាហាន​​ពល​​ទាហាន​មិនសូវពេញចិត្តនឹងខុងមិញ​ឡើយ រហូតដល់គាត់បានបញ្ចេញថ្វីដៃដោយការបំផ្លាញ​​ពួកកងទ័ពរបស់ឆាវឆាវ នៅទួលកុកបងរួចមកទើបគាត់ក្លាយជាមនុស្សដែលគួររាប់អាននិងមានឈ្មោះ​ល្បីរន្ទឺ។

នៅគ.ស ២០៨ ក្រោយ​លីវបុី ទទួលមរណភាព​ទៅកូនប្រុសរបស់គាត់លីវចុង ដែលក្រោយមក​ត្រូវបានឡោមព័ទ្ធ​ហើយ​ចុះចាញ់​​កងទ័ព ឆាវឆាវ។ ពេលដែលលីវប៉ី​ ទទួលបានដំណឹង​នេះ​ ក៏បានដឹកនាំកងទ័ព​ទៅជួយដើម្បីទប់ទល់​និង​ឆាវឆាវ។ ក្នុងពេលនោះគាត់បានចាត់​ ជូកឺលៀង ទៅជាមួយ​លូស៊ូ ទៅជៀងតុង ដើម្បីពិភាក្សា​បង្កើតព័ទ្ធសម្ព័ន្ធមិត្ត​រវាងគាត់និង​ស៊ុនឈៀន។ ពេលនោះជូគឺលៀង​ បាន​ផ្ដល់នូវជម្រើសពីរ​ដល់​ស៊ុនឈៀន បើច្បាំង​បាន​រួមគ្នាច្បាំង បើច្បាំង​មិនបាន​ចរចារចុះចាញ់​។ ស៊ុនឈៀនខឹងខ្លាំងណាស់​ ហើយយល់ថា​ជូកឺលៀង​កំពុងប្រមាថខ្លួន។ ក្រោយ​ការ​ពន្យល់បកស្រាយបន្ថែម​ពីលូស៊ូ ពីមូលហេតុពិត ស៊ុនឈៀន ក៏យល់​ហើយ​​ពិភាក្សា​ពីយុទ្ធសាស្ត្រ​ដើម្បី​ទប់ទល់​នឹង​ឆាវឆាវ ​ពីជូកឺលៀង។ ក្រោយ​ពីបានព្រមព្រាងគ្នាហើយ​ប្រទេសទាំងពីរក៏បានចងសម្ព័ន្ធភាពនឹងគ្នាទប់ទល់​នឹង​ទ័ពឆាវឆាវ។ ហើយ​​ចុងក្រោយ​ក៏បាន​ឈ្នះសង្គ្រាម​យ៉ាង​សម្បើម​ទល់នឹង​ទ័ពរាប់លាននាក់របស់ឆាវឆាវ។

ក្រោយពេលអស់ពីលាវប៉ី គួនអុី និងចាងហ្វី ទៅ ខុងមិញ ក៏មានឋានៈជាអគ្គមហាសេនាបតី មានតួនាទីមើលថែរ​កិច្ចការងារគ្រប់បែប​យ៉ាង​​លើបុត្ររបស់លាវបុី។ នៅសទរដូវ ឆ្នាំ ២៣១ ជូកឺលៀង​ ជាចុងក្រោយ​បាន​ដឹកនាំទ័ព​ទៅច្បាំង​វាទទីទៅ​ភាគខាងជើង ក៏បាន​ជួប​​ដៃគូខ្លាំង​ស៊ឺម៉ាអ៊ី អ្នកដឹកនាំកងទ័ព​ខាងនគរវៃ។ នៅសមរភូមិ​ភ្នំឈី ជា​ចម្បាំងស្លាប់រស់ចុងក្រោយ។ក្រោយ​ពី​បរាជ័យ​មិន​អាច​សម្លាប់​ស៊ីម៉ាអុី ​នៅភ្នំឈី​មក​​ ជូកឺលៀង​ក៏​ចាប់​ធ្លាក់ខ្លួនឈឺ​ជាទម្ងន់។ គ្រាអវសាននៃជីវិត ខុងមិញអស់​សង្ខារ​​ក្នុងពេលដែលគាត់មានអាយុ ៥៤ឆ្នាំ លើរទេះសេះនាកណ្តាល​ទីលានធ្វើសង្រ្គាម។

ទស្សនៈល្អជាច្រើនរបស់ជូកឺលៀងមាន៖​

  • «មនុស្សដែលអស្ចារ្យបំផុត គឺមនុស្សដែលធ្វើខ្លួនឲ្យតូច​បំ​ផុត»។
  • «មនុស្សដែលមានកិត្តិយស គឺជាមនុស្សដែលចេះផ្តល់កិត្តិ​យស​​​ដល់​អ្នក​ដទៃ»។
  • «បើសតិមិនមក បញ្ញាក៏មិនមានដែរ»។
  • «លេង​ល្បែង​អុកក៏​​ត្រូវគិត លេងល្បែងជីវិតមិនគិតដូច​ម្តេចនឹង​បាន​»។
  • «ពេលនរណាម្នាក់ធ្វើខុស អ្នកកុំប្រញាប់តិះដៀលឬតវ៉ាថាឲ្យគេ ព្រោះបើអ្នកជាគេហើយធ្លាក់ចូល​ក្នុងស្ថានការណ៍ដូចជាគេដែរ អ្នកអាចសម្រេចចិត្តធ្វើដូចគ្នានេះក៏ថាបាន»។
  • «គិតធ្វើការងារធំ កុំខ្វល់រឿងតូចតាច»។
  • «សុភាពស្ត្រីមិនព្រមនរណាងាយៗទេ»។
  • «បក្សីធ្វើសម្បុកឲ្យរើសមើលឈើ ខ្ញុំបម្រើរើសម្ចាស់ឲ្យមើលទឹកចិត្ត»។
  • «ឈើវៀចយកធ្វើកង់ ឈើត្រង់យកធ្វើគ្រែ តែមនុស្សវៀចវេយកធ្វើអ្វីក៏មិនបានឡើយ»។
  • «ភ្នែកអាចមើលឃើញរបស់ដែលនៅទីឆ្ងាយបាន តែមិនអាចមើលឃើញចិញ្ចើមរបស់ខ្លួនឯងបាន​ឡើយ»។
  • «ពេលភ្លាត់ស្នៀតត្រូវចេះគេចយ៉ាងឆ្លៀវឆ្លាត ពេលខុសផ្លាតត្រូវចេះកែប្រែឧបាយ»។
  • «សន្សឹម! ធ្វើសន្សឹមគិតផ្លូវដោះស្រាយ ទើបដល់ពេលនៃជោគជ័យគ្រាអវសាន»៕

ប្រភពដោយ៖ សំខាន់ កែសម្រួលដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here