មានពេលខ្លះ យើងធ្វើមិនដឹង ស្តាប់មិនឮ…ក៏ជារឿងដែលមានប្រយោជន៍ដែរ

0
277

ការពិតទៅមនុស្សយើងមិនចាំបាច់ត្រូវតែក្លាយជាមនុស្សដែលឆ្លាតគ្រប់ពេលវេលាទេ មានពេលខ្លះត្រូវធ្វើល្ងង់ខ្លះ និងធ្វើជាមិនដឹងខ្លះ ទើបយើងអាចរស់នៅបានយូរអង្វែងនិងមានប្រយោជន៍ថែមទៀត។ បើសម័យបច្ចុប្បន្នវិញ អ្នកដែលនិយាយច្រើន ដឹងច្រើន ធ្វើច្រើនជាងគេ តែងនៅមិនគង់ទេ អ្នកទាំងអស់គ្នាក៏ដឹងរឿងនេះដែរ ដូច្នេះមិនចាំបាច់ពោលច្រើនពេកទេ។

នៅសម័យបុរាណកាលចិន ពេលសង្គ្រាមធំរវាង ឆាវឆាវ និង យានសាវ បានបញ្ចប់ អ្នកដែលជោគជ័យគឺជាឆាវឆាវ។ ប៉ុន្តែក្រោយពីភាពជោគជ័យលើសមរភូមិហើយ ឆាវឆាវ ក៏បានប្រមូលធនធានជាច្រើនទៀតពីយានសាវ រួមមានដូចជា៖ ក្រុងរបស់យានសាវ ផ្ទះសម្បែកដ៏ធំស្កឹមស្កៃ កងទ័ពស្បៀង មានប្រាក់ ទ្រព្យសម្បត្តិជាច្រើន រួមនឹងអ្នកសិក្សាជាច្រើននាក់ទៀត តែនៅគ្រានោះ អ្នកដែលឆាវឆាវ ពេញចិត្តជាងគេបំផុតគឺមានតែ ឈិនលីង តែម្នាក់គត់ ព្រោះតែគេជាមនុស្សម្នាក់គត់ដែលសរសេរសំបុត្រវាយប្រហារជនក្បត់ឆាវឆាវ ហើយនៅពេលនោះដែរ ឆាវឆាវអានចប់សំបុត្ររបស់ ឈិនលីង ភ្លាម គេស្រាប់តែបែកញើញជោកក្បាល ជំងឺឈឺក្បាលរបស់គេក៏បានជាសះស្បើយវិញភ្លាមមួយរំពេច។ អានអត្ថបទរបស់ឈិនលីង ចុចទីនេះ

ពិសេសរឿងដែលអស្ចារ្យមួយទៀត ដែលគ្មានមនុស្សអាចធ្វើបានដូចជាឆាវឆាវគឺ គេបានប្រមូលសំបុត្រជាច្រើន ដែលមន្ត្រីក្រោមឱវាទរបស់ខ្លួនសរសេរផ្ញើយានសាវ ដើម្បីសុំចុះចូល និងរនុកក្នុងជាច្រើនទៀត ដែលសុីប្រាក់ខែរបស់ឆាវឆាវ តែបើជាយកការឲ្យយានសាវ។ កូនប្រុសរបស់ឆាវឆាវគឺ ឆាវភី បានប្រមូលសំបុត្រទាំងអស់នោះ ប៉ុន្មានហិបយកប្រគល់ឲ្យទៅបិតារបស់គេ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ឆាវឆាវ មិនព្រមអានទេ ហើយមិនត្រឹមតែមិនអានទេ គេថែមទាំងបញ្ជាឲ្យឆាវភី យកសំបុត្រទាំងអស់នោះទៅដុតចោលទាំងអស់ ហើយចេញបញ្ជាថា “រឿងចាស់ទាំងប៉ុន្មាន ដែលមានឈ្មោះក្នុងសំបុត្រនេះគឺគេមិនសើរើអ្វីទាំងអស់ និងបញ្ចប់ត្រឹមនេះតែម្តង” ។

ឆាវឆាវជាកំពូលមនុស្សឆ្លាត និងសម្បូរហ៍ល្បិចកលខ្លាំងណាស់។ វិធីសាស្ត្រតែមួយ តែអាចបាញ់សត្វបានដល់ទី២។ ទី១ គេអាចធ្វើឲ្យអ្នកដែលក្បត់នឹងគេចុះចូលនឹងយានសាវ មកសំងំនឹងជ្រកក្រោមគេ បម្រើការងារឲ្យគេសារជាថ្មី ហើយម្តងនេះពួកគេកាន់តែស្មោះនឹងឆាវឆាវជាងមុនទៅទៀត ព្រោះតែគេធ្លាប់បានធ្វើខុសចំពោះឆាវឆាវ​ ម្តងរួចមកហើយ។ ទី២ ឆាវឆាវ មិនចង់ធ្វើបាបចិត្តខ្លួនឯងឲ្យខឹងនឹងមន្ត្រីទាំងអស់នោះ ពេលដែលបានអានសំបុត្រ ថាមិនត្រូវអាចមានញាតិសន្តានរបស់គេថែមទៀតផង ព្រោះកាលនោះអំណាចរបស់យានសាវគឺ ធំធេងខ្លាំងណាស់ ជាមន្ត្រីធំបីជំនាន់…។ ម្យ៉ាងវិញទៀត គេអាចជៀសពីការសម្លាប់មនុស្សជាច្រើននាក់ យកពួកគេមកប្រើដោយងាយស្រួលវិញ។ ដូចជាពាក្យរបស់គេមួយពោលថា «បើជ្រុលតែស្អប់សត្រូវរបស់ខ្លួន សុខចិត្តយកពួកគេមកប្រើវិញប្រសើរជាង»។ ហេតុផលមួយទៀត ឆាវឆាវយល់យ៉ាងច្បាស់ណាស់ថា មនុស្សយើងពេលដែលអ្នកមានអំណាចធំជាងប្រាកដជាមានអ្នករត់ទៅជ្រកកោនច្រើនជាងគេ ដូច្នេះគេមិនខឹងនឹងមន្ត្រីទាំងអស់នោះទេគឺ ពិតជាកំពូលមនុស្សឈ្លាសវៃបំផុតនៅក្នុងលោកនេះហើយ។

បន្ទាប់ពីគេប្រើយុទ្ធសាស្ត្រព្រួយមួយបាញ់សត្វពីរនេះ មន្ត្រីដែលធ្លាប់ចុះចូលនឹងយានសាវ បែរជាមកស្មោះត្រង់នឹងគេ និងកាន់តែកោតខ្លាចគេជាខ្លាំងជាងមុនទៅទៀត ថែមទាំងកោតស្ញប់ស្ញែងនៅមេត្តធម៌របស់ឆាវឆាវ។ យុទ្ធសាស្ត្រមិនស្លាប់សត្រូវ​តែយកសត្រូវមកប្រើមួយនេះ ចាត់ទុកថាជាយុទ្ធសាស្ត្រអស្ចារ្យបំផុត ដែលមនុស្សធម្មតាមិនអាចយកមកប្រើការបានទេ ព្រោះតែខ្វះភាពអត់ធ្មត់ និងកំហឹងជាដើម៕

អត្ថបទដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here