លាវបុី៖ បើសិនយើងមិនអាចយកចិត្តរាស្ត្របានផង តើយកទឹកដីមកធ្វើអ្វី?

0
215

លាវបុី ជាមនុស្សដែលសម្បូរដោយចិត្តធម៌ គុណធម៌បំផុត ហើយគុណធម៌របស់គេមានតម្លៃថ្លៃជាងជីវិតទៅទៀត។ រហូតដល់ថ្នាក់គេដាក់ឈ្មោះថា្ឲ្យថា “កំពូលអ្នកមានគុណធម៌ ឬជាកំពូលសុភាពបុរស” តែក៏មានអ្នកខ្លះដាក់ឈ្មោះបន្ថែមថា “សុភាពបុរសក្លែងក្លាយផងដែរ” ។

ថ្ងៃនេះគេហទំព័រ monovichea.com (ចំណេះដឹងគ្រប់ទីកន្លែង) របស់ខ្ញុំនឹងចែករំលែកនូវទស្សនៈមួយទៀតរបស់ លាវបុី ដែលសុខចិត្តជ្រើសរើសយករាស្ត្រក៏មិនយកទឹកដី (នគរ) ទេ បើសិនមិនអាចយកបានចិត្តរាស្ត្រ។

មិនថាតែនៅក្នុងសម័យនេះទេ ឬពីសម័យបុរាណឡើយ មានមេដឹកនាំមួយចំនួនតែងតែគិតចង់បានអំណាច និងទឹកដីជាធំ ដោយមិនខ្វល់ពីសុខទុក្ខរបស់ប្រជារាស្ត្រ។ សំខាន់ឲ្យតែខ្លួនបានអំណាចធំគ្រប់គ្រងលើអ្នកដទៃ ។ល។ បើសិនផ្អែកលើទស្សនៈរបស់លាវបុី «បើសិនយើងមិនអាចយកចិត្តរាស្ត្របានផង តើយកទឹកដីមកធ្វើអ្វី?» នៅក្នុងន័យនេះ លាវបុីចង់បង្ហាញប្រាប់យើងថាឲ្យគិតប្រជារាស្ត្រជាធំ ជាងទឹកដី និងអំណាច ប្រសិនបើយើងអាចយកបានទឹកដីមកហើយ តែគ្មានរាស្ត្រគាំទ្រទេ នោះយើងគ្រប់គ្រងនគរក៏ឥតន័យដែរ។ តួយ៉ាងនៅសម័យស្តេចឈីង ជាសម័យដែលឃោរឃៅ ដុតសម្លាប់អ្នកសិក្សា និងមនុស្សស្លូតត្រង់ជាច្រើន ដោយសារតែអំណាចរបស់ខ្លួន និងមន្ត្រីធ្វើតាមតែចិត្ត ទើបបណ្តាលឲ្យមានការក្រោកឡើងប៉ះបោររហូតដល់ផ្តួលរំលំស្តេចឈីងចោលតែម្តង។

ដូច្នេះជាមេរៀនដ៏ល្អសម្រាប់អ្នកដឹកនាំ ព្រោះបើសិនប្រើតែអំណាច និងបក្សពួកខុសទំនង នឹងនាំឲ្យមានការប៉ះបោរទម្លាប់ដូចជាស្តេចឈីង នៅសម័យកាលនោះមិនខាន។ ម្យ៉ាងទៀត បើសិនឡើងធ្វើជាស្តេចដោយគ្មានអ្នកគាំទ្រ មិនយូរមិនឆាប់ទេនឹងត្រូវធ្លាក់វិញយ៉ាងអាម៉ាស់បំផុត៕

អត្ថបទដោយ៖ មនោ វិជ្ជា

៙រក្សាសិទ្ធិដោយ គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង www.monovichea.com

ឆ្លើយ​តប​

Please enter your comment!
Please enter your name here