Abraham Lincoln៖ ទោះបីខ្ញុំដើរយឺត ក៏ខ្ញុំមិនព្រមដើរថយក្រោយវិញដែរ

0
327

លោក Abraham Lincoln គឺជាប្រធានាធិបតីទី១៦ របស់សហរដ្ឋអាមេរិក។ លោកក៏ជាមនុស្សម្នាក់ នៅក្នុងទំព័រប្រវត្តិសាស្ត្រដែលមានភាពល្បីល្បាញជាងគេមួយរូបដែរ ដែលបានលុបបំបាត់វណ្ណៈទេសភាព និងការជិះជានដល់ពួកជនស្បែកខ្មៅ។ ដោយឡែកថ្ងៃនេះ គេហទំព័រចំណេះដឹងគ្រប់ទីកន្លែងយើងខ្ញុំ សូមលើកទស្សនៈដ៏ល្អរបស់លោកមួយមកចែកជូនដល់ប្រិយមិត្តយើង។

«ទោះបីខ្ញុំដើរយឺត ក៏ខ្ញុំមិនព្រមដើរថយក្រោយវិញដែរ» ជាធម្មតាមនុស្សយើងតែងតែថយក្រោយ ឬចុះចាញ់ពេលដែលជួបនឹងបញ្ហាលំបាក ឬឧបសគ្គ ពេលដែលចាប់ផ្តើមធ្វើអ្វីម្យ៉ាង ហើយទៅចាប់យកអ្វីថ្មីផ្សេងបន្តទៀត ដោយសុខចិត្តបោះបង់ចោលនូវគោលដៅរបស់ខ្លួនចោល។ មនុស្សប្រភេទនេះមិនអាចជោគជ័យនៅក្នុងជីវិតរបស់គេទេ ព្រោះតែគ្មានភាពអំណត់នឹងការងារ ពេលជួបបញ្ហារត់គេច ពេលជួបនឹងឧបសគ្គ ក៏ប្តូរគោលដៅចោលរហូតជាដដែលៗ គ្មានទីបញ្ចប់ទេ។

ប៉ុន្តែបើសិនយើងចេះអត់ធ្មត់នឹងការលំបាក តស៊ូជម្នះវា ថ្ងៃណាមួយយើងនឹងអាចឆ្លងផុតនូវការលំបាក ឧបសគ្គទាំងនោះ។ ដូចជាពាក្យចាស់ពោលថា “ក្រោយភ្លៀងមេឃស្រឡះ” ដូច្នេះបើជួបបញ្ហានៅពេលនេះ ពេលខាងមុខបន្តិចទៀតវានឹងល្អឡើងវិញមិនខានទេ តែបើយើងបោះបង់ចោលត្រឹមកន្លែងនេះ យើងប្រាកដជាត្រូវចំណាយពេលវេលាទៅចាប់សារថ្មីម្តងទៀត។ ការធ្វើបែបអ្នកនឹងចំណាយពេលអស់ពេញមួយជីវិត ក៏នៅតែមិនទាល់គោលដៅរបស់អ្នកឡើយ។ ត្រូវចាំថា បើសិនជាជោគជ័យបានមកដោយងាយៗមែន ម៉េ្លះគ្មានអ្នកដេកតាមចញ្ចើមថ្នល់ និងគ្មានអ្នកបរាជ័យនោះទេ៕

អត្ថបទដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធសៀវភៅ)

 

ចែករំលែក
អត្ថបទ​មុនបណ្តុះ​ចិត្ត​ស្ងប់​
អត្ថបទ​បន្ទាប់ជីវប្រវត្តិរបស់ព្រះ​បាទ​សម្តេច​ ព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here