ខុងជឺ៖ បើធ្វើល្អហើយចង់បានផលតបស្នង គឺមិនមែនជាការធ្វើអំពើល្អទេ

0
695

នៅក្នុងសង្គមមនុស្សតាំងពីដើមដល់ពេលបច្ចុប្បន្ននេះ ចំពោះមនុស្សល្អមានទឹកចិត្តបរិសុទ្ធគឺកម្រនឹងមានណាស់ ព្រោះថាមនុស្សម្នាក់ៗតែងតែហុតទឹកសម្លឹងកាកជានិច្ច។ តួយ៉ាងនៅពេលដែលមនុស្សធ្វើគុណអ្វីមួយ លើនរណាម្នាក់ គេតែងប្រាថ្នាចង់បានផលតបស្នងមកវិញជានិច្ច។ វាហាក់ផ្ទុយស្រឡះពីពាក្យរបស់អ្នកទស្សនវិទូជនជាតិចិន ខុងជឺ ដែលបានពោលថា “បើធ្វើល្អចង់បានផលតបស្នងមកវិញ នោះមិនមែនជាអំពើល្អឡើយ”

ហេតុដូច្នេះ ចូរអ្នកសាងអំពើល្អដោយចិត្តស្មោះ កុំមានចិត្តងាករេចង់បានការដឹងគុណ ឬផលតបស្នងពីអ្នកដទៃ ព្រោះថាអំពើល្អពិតប្រាកដមិនចេះសាបសូន្យទេ។ ដូចជាអ្នកប្រាជ្ញរូបនេះ ទោះបីជាលោកលាចាកលោកនេះរាប់រយឆ្នាំក៏ដោយ ក៏កិត្តិនាមរបស់លោកនៅតែល្បីសុះសាយពាសពេញសាកលលោកដដែល។ ហេតុដូច្នោះ អ្នកដែលធ្វើល្អចង់បានផលតបស្នងគឺ កេរ្តិ៍របស់គេនឹងត្រូវរលាយជាមួយនឹងរាងកាយរបស់គេ៕

អត្ថបទដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here