សម្រង់ពាក្យសម្តីរបស់ ឆាវឆាវ ទាំង១០ ឃ្លា ដែលមានអត្ថន័យទូលំទូលាយសម្រាប់អ្នកដឹកនាំ

0
841

ឆាវឆាវ ត្រូវបានគេចាត់ទុកថាជាមេទ័ពដ៏ខ្លាំងក្លាកំពូលសម្បូរយុទ្ធសាស្ត្រ កលយុទ្ធកម្ចាត់សត្រូវ ពូកែប្រើប្រាស់មនុស្ស ដឹងពីចិត្តរបស់មនុស្ស ជាអ្នកគ្រប់គ្រងដ៏មានឥទ្ធពល និងជាអ្នកទស្សនៈល្បីល្បាយម្នាក់ថែមទៀត។ ថ្ងៃនេះខ្ញុំនឹងលើកយកទស្សនៈរបស់ ឆាវឆាវ ទាំង១០ ឃ្លា ដើម្បីឲ្យត្រិះរិះពិចារណាទាំងអស់គ្នា៖

  • “កុំស្អប់សត្រូវរបស់អ្នក បើជ្រុលតែស្អប់សត្រូវអ្នក សុខចិត្តយកសត្រូវមកប្រើវិញប្រសើរជាង”។
  • “ទ័ពខ្លាំងមិនមែនចំនួនច្រើនទេ តែចេះស្គាល់ពីយុទ្ធសាស្ត្រ”។
  • “នៅក្បែរសត្រូវ ដើម្បីសម្លាប់សត្រូវ”។
  • “មនុស្សស្លាប់បាត់គឺអស់ទុក្ខហើយ…អ្នកដែលនៅរស់ត្រូវបន្តកិច្ចការធំ”។
  • “មនុស្សបើសិនគ្រាន់តែជេរ គឺមិនអាចដួលបានទេ”។
  • “ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោក ក៏មិនឲ្យមនុស្សនៅក្នុងលោកក្បត់ខ្ញុំដែរ”។
  • “ក្លាហានពេក គ្រាន់តែជាមនុស្សល្ងង់ម្នាក់ប៉ុណ្ណោះ”។
  • “បើសិនធ្វើជាសុភាពបុរសត្រូវគេកម្ចាត់ចោល ដូច្នោះខ្ញុំសុខចិត្តធ្វើជាមនុស្សអាក្រក់វិញប្រវិញ”។
  • “ចេះឈឺចាប់ជារឿងល្អ ព្រោះវាធ្វើឲ្យយើងរឹងមាំ និងខ្លាំងក្លាជាងមុន”។
  • “ធ្វើជាមេទ័ពធំ មិនមែនប្រើតែកម្លាំងទេ តែត្រូវប្រើប្រាជ្ញា”។

អត្ថបទដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធសៀវភៅ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here