សៀវភៅមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ក៏ជាមិត្តដ៏ស្មោះត្រង់បំផុតដែរ

0
660

នៅក្នុងលោកនេះ គ្មានមិត្តណាដែលល្អ និងស្មោះត្រង់ជាសៀវភៅឡើយ។ រាប់ទាំងគ្រួសារ និងមនុស្សជុំវិញខ្លួនផង ហើយពេលខ្លះខ្លួនយើងផ្ទាល់ក៏មិនស្មោះត្រង់នឹងខ្លួនឯងក៏មានដែរ។

តាមផ្នែកវិទ្យាសាស្ត្របានឲ្យដឹងថា ការអានសៀវភៅធ្វើឲ្យខួរក្បាលរបស់មនុស្សយើងធ្វើចលនាបានល្អ និងទទួលបានចំណេះដឹងជាច្រើនពីសៀវភៅ មិនតែប៉ុណ្ណោះទេ វាក៏អាចកំដរយើងបានគ្រប់ពេលផងដែរ មិនថានៅពេលយើងត្រូវការឬមិនត្រូវការវានោះទេ។

ជាទូទៅអ្នកដែលអានសៀវភៅច្រើន ភាគច្រើនគេអាចគិត វិភាគពិចារណា និងធ្វើអ្វីបានល្អជាងមនុស្សដែលគ្មានចំណេះដឹង ឬមិនបានអានសៀវភៅទាល់តែសោះ។ ហេតុដូច្នេះ មនុស្សយើងគួរតែឆ្លាតពេល ដើម្បីអានសៀវភៅឲ្យបានច្រើន មិនថាសៀវភៅអ្វីទេ សំខាន់ឲ្យតែអ្នកចូលចិត្ត នោះអ្នកនឹងទទួលបានចំណេះដឹង និងស្គាល់មិត្តភក្តិ អ្នកប្រាជ្ញល្បីៗជាច្រើន។

អត្ថបទដោយ៖ មនោ វិជ្ជា

ចែករំលែក
អត្ថបទ​មុនបាញ់ចំផ្ទាំងសុីប ទើបអ្នកអាចបាញ់ត្រូវសត្វធំបាន
អត្ថបទ​បន្ទាប់ភាពជាអ្នកដឹកនាំផ្តល់គំរូល្អដែលកម្ពុជាត្រូវការ “លី ក្វាន់យ៉ូ”
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here