បាញ់ចំផ្ទាំងសុីប ទើបអ្នកអាចបាញ់ត្រូវសត្វធំបាន

0
151

បើយើងពុំមានភាពច្បាស់លាស់ក្នុងការធ្វើអ្វីមួយឲ្យមានជំនាញពិតប្រាកដទេ នោះយើងនឹងពុំបានដឹងថា ត្រូវធ្វើយ៉ាងណា ចាប់យកអ្វីខ្លះទៅប្រើដើម្បីសម្រេចគោលបំណងឲ្យជោគជ័យបានឡើយ។ ដូច្នេះត្រូវសួរខ្លួនឯងថា តើមានចំណុចណាខ្លះ ដែលជាចំណុចខ្លាំងរបស់យើង? ហើយចាប់ផ្តើមអនុវត្តន៍វាពេលនេះតែម្តង។

ផ្ទុយទៅវិញ បើសិនយើងប្រើប្រាស់ពេលវេលារបស់យើងទៅលើរឿងដែលមិនចាំបាច់ (មិនមែនចំណុចខ្លាំង) យើងនឹងបង់ខាតពេលវេលារបស់ខ្លួនឯងដោយអសារបង់ និងពុំទទួលបានអ្វីទាំងអស់។ សម្រាប់ការងារវិញ អ្នកនឹងបរាជ័យ សម្រាប់ជីវិត និងពេលវេលាអ្នកខាតជាងអ្នកដទៃដែលគេដឹងពីចំណុចខ្លាំងរបស់ខ្លួនឯង ឬផ្ទាំងស៊ីបដែលគេបានតម្រង់នោះ។ អ្នកទាំងអស់គ្នាមិនអាចចេះតែទៅស្ទួចត្រីកន្លែងណាឲ្យតែមានទឹកដូចជាសុភាសិតចាស់បុរាណទៀតទេ ព្រោះពេលនេះ និងពេលមុនគឺ ផ្សេងពីគ្នា។ ដូច្នោះ បើសិនចេះតែយកវិធីចាស់មកប្រើអ្នកនឹងសម្លាប់មិនខានឡើយ។ គេថាក្បួនគឺ ជារបស់ស្លាប់ មនុស្សទើបជារបស់រស់មានជីវិត និងប្រែប្រួលគ្រប់ពេលវេលា៕

អត្ថបទដោយ៖ មនោ វិជ្ជា

ចែករំលែក
អត្ថបទ​មុន“នគរវត្ត” កាសែត​ភាសា​ខ្មែរ​មុនដំបូង​បំផុត​
អត្ថបទ​បន្ទាប់សៀវភៅមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ក៏ជាមិត្តដ៏ស្មោះត្រង់បំផុតដែរ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here