៣ ចំណុច ដើម្បីគ្រប់គ្រងការងារ និងបុគ្គលិកបានល្អ

0
276

ជាធម្មតាការគ្រប់គ្រងការងារ និងធនធានមនុស្សមិនមែនជារឿងដែលងាយធ្វើបានដូចៗគ្នាទេ មានអ្នកខ្លះមានទេពកោសល្យអាចគ្រប់គ្រងបានបានល្អ តែក៏មានអ្នកខ្លះទៀត បរាជ័យក្នុងការគ្រប់គ្រងនេះផងដែរ។ ថ្ងៃនេះយើងខ្ញុំ បង្ហើបពីវិធីសាស្ត្រ ៣ ចំណុច ដើម្បីគ្រប់គ្រងការងារឲ្យមានប្រសិទ្ធិភាព និងធ្វើយ៉ាងណាឲ្យរក្សាបុគ្គលិកបានយូរអង្វែងបាន។

១. ចិត្តទូលាយ

ការដែលធ្វើជាមេដឹកនាំ ដែលមានចិត្តទូលំទូលាយ គឺប្រៀបបាននឹងការដែលយើងទទួលបានសន្តានចិត្តមនុស្សជាច្រើនមកទុកនៅក្រោមការគ្រប់គ្រងរបស់យើងតែម្នាក់ ថ្វីត្បិតតែការនេះលំបាកបន្តិច តែវាមិនលំបាកខ្លាំងទេ បើសិនយើងបើកចិត្តទូលាយ និងចេះដោះស្រាយតាមវិធីសាស្ត្ររបស់ខ្លួន។ ម្យ៉ាងវិញទៀត មនុស្សដែលមានចិត្តទូលាយ ជាមនុស្សដែលពូកែគ្រប់គ្រងអ្នកដទៃបំផុត និងធ្វើឲ្យអ្នកដទៃគេពេញចិត្តរីករាយនឹងធ្វើការងារជាមួយយើងបាន។

២. ផ្តល់ឱកាស

យើងមិនអាចបិទសិទ្ធិ មិនឲ្យបុគ្គលិករបស់ខ្លួនបញ្ចេញសមត្ថភាព ឬខ្លាចគេលើសខ្លួនបានឡើយ ព្រោះគំនិតនេះជាគំនិតអាត្មានិយមបំផុត ដែលមេដឹកនាំត្រូវតែជៀសវាង។ ប្រសិនបើគេបញ្ចេញមសត្ថភាពកាន់តែធំទូលាយបាន យើងជាអ្នកគ្រប់គ្រងគេក៏គាន់តែមានមុខមាត់ និងរីកចម្រើនក្នុងការងាររបស់ខ្លួនឯងផងដែរ។ សម្រាប់មនុស្សម្នាក់ៗ តែងតែប្រាថ្នាចង់បញ្ចេញសមត្ថភាពដែលខ្លួនមានទៅកាន់ពិភពលោក តែបើសិនយើងបិទសិទ្ធគេមិនឲ្យបញ្ចេញអស់ពីសមត្ថភាពទេ ថ្ងៃណាមួយគេនឹងចាកចេញទៅរកទ្រនំថ្មីពុំខាន។

៣. ស្មោះត្រង់

យើងមិនអាចតម្រូវឲ្យតែបុគ្គលិកស្មោះត្រង់តែចំពោះយើង តែខ្លួនឯងលួចក្បត់ មានគំនិតល្អជាមួយបុគ្គលិកខ្លួនបានឡើយ។ ត្រូវតែចាំថាបុគ្គលិក ប្រៀបបាននឹងគ្រួសារបស់ខ្លួនអ៊ីចឹងដែរ ទើបធ្វើឲ្យបុគ្គលិកកក់ក្តៅ និងចង់រួមដំណើរជាមួយគ្នាបានរហូត៕

អត្ថបទដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here