វាមិនចម្លែកទេ! បើសិនគេមិនព្រមមកជួយអ្នក ខណៈពេលដែលអ្នកកំពុងតែទន់ខ្សោយ

0
293

រឿងរ៉ាវក្នុងលោកនេះ វាស្តែងចេញពីការពិតនៃសង្គម និងការរស់នៅបច្ចុប្បន្ន។ ប្រសិនបើយើងជាមនុស្សទន់ខ្សោយ នឹងត្រូវគេមើលងាយ ជិះជាន់ និងធ្វើបាបទៀត។ ដូច្នេះមានតែយើងខ្លាំងទេ ទើបគេព្រមមកជួយដល់យើង និងគ្មានអ្នកធ្វើបាបយើងបាន។

សម័យណាក៏ដូចសម័យណាដែរ អ្នកធំតែងនៅពីលើអ្នកតូច អ្នកមានអំណាចតែងនៅធ្វើបាបអ្នកទន់ខ្សោយ។ វាសឹងតែក្លាយជាទម្លាប់របស់មនុស្សទៅហើយ ប៉ុន្តែបើអាចកែបានជាការប្រសើរណាស់។ ម្យ៉ាងទៀត មនុស្សយើងទឹកមាត់សាបណាស់ ពេលដែលខ្លួនមិនទាន់ជោគជ័យ និយាយអ្វីក៏គ្មានអ្នកចង់ស្តាប់ឡើយ កុំថាចង់ពឹងពាក់គេឲ្យមកជួយនោះ តែបើសិនយើងជោគជ័យ មានលុយ មានអំណាច សូម្បីតែផោមចេញមកក៏ក្រអូបដែរ។ យើងទាំងអស់គ្នាតែងឃើញថា បើមានចំណីមួយដុំអណ្តែតក្នុងទឹក ប្រាកដជាមានហ្វូងសត្វមច្ឆាមកចោមរោមសុីមិនខាន់ទេ​ ចំពោះមនុស្សដូចគ្នា បើសិនអ្នកណាមានទ្រព្យសម្បត្តិច្រើន មានអំណាចប្រាកដជាអាចទាក់ទាញហ្វូងត្រីអត់បានការទាំងអស់នោះបាន។

ដូច្នេះ ប្រសិនបើអ្នកទាំងអស់គ្នាមានបំណងចង់ពឹងពាក់ ឬចង់ឲ្យនរណាម្នាក់មកជួយដល់អ្នក មានតែវិធីម្យ៉ាងគត់គឺ ត្រូវតែចែកប្រយោជន៍ដល់ពួកគេ មិនថាជាប្រយោជន៍តូចឬធំទេ សំខាន់ឲ្យតែមានប្រយោជន៍ តែបើមិនអាចទេ គឺគ្មានសង្ឃឹមថានឹងមានអ្នកមកជួយដល់សុខចិត្តឡើយ៕

អត្ថបទដោយ៖ មនោ វិជ្ជា

សូមអរគុណសម្រាប់ការចំណាយពេលាតាមដាន និងការមកទស្សនាគេហទំព័រយើងខ្ញុំជារៀងរាល់ថ្ងៃ។ សូមបញ្ចេញមតិដោយសេចក្តីថ្លៃថ្នរ និងគោរពគ្នាវិញទៅមក។ គេហទំព័រ មនោ វិជ្ជា  ជាគេហទំព័រចែករំលែកចំណេះដឹងពីគ្រប់ទីកន្លែង និងមានការស្រាវជ្រាវផ្សេងៗ ជូនដល់មិត្តអ្នកអានដើម្បីសិក្សារៀនសូត្រគ្រប់ពេលវេលា។

 

ចែករំលែក
អត្ថបទ​មុនសង្រ្គាម​វៀតណាម៖ ​អាមេរិក​ដកទ័ព ​កុម្មុយនិស្ត​វាយចូល​កាន់កាប់​វៀតណាម​ខាង​ត្បូង
អត្ថបទ​បន្ទាប់៣ ចំណុច ដើម្បីគ្រប់គ្រងការងារ និងបុគ្គលិកបានល្អ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here