ហូ ជីមុិញ ជាវីរៈបុរសរបស់វៀតណាមទទួលស្គាល់កម្ពុក្រោមថាជារបស់ខ្មែរ

0
537

ខណៈបញ្ហាបូរណភាពទឹកដីរវាងខ្មែរនិងយួន កំពុងកើនកម្តៅនា ឆ្នាំ២០១៥ ស្រាប់តែនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម មានការភ្ញាក់ផ្អើលទៅនឹងលិខិតរបស់ លោក ហូជី មិញ (Ho Chi Minh) ជាវីរបុរស យួន កាលនៅរស់រានមានជីវិតបានទទួលស្គាល់ថាទឹកដីខ្មែរក្រោមជារបស់ខ្មែរហើយសន្យាប្រគល់ឲ្យខ្មែរវិញ។

ប្រិយមិត្តអ្នកលេង Facebook បានធ្វើការបកប្រែខ្លឹមសារលិខិត ចុះ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៤៥ របស់ លោក ហូជី មិញ វីរបុរសយួន កាលនៅរស់ដូចខាងក្រោម ៖

សូមគោរពប្រជាជនខ្មែរក្រោម និងអរគុណជាអនេកប្បការ! ខ្ញុំហូជី មិញ តាងនាមឲ្យប្រមុខសាធារណរដ្ឋប្រជាធិបតេយ្យ វៀតណាម សូមប្រកាសជាឧឡារិកថា៖

១- ទឹកដីដែលយើងខ្ញុំ តែងតែហៅថា វៀតណាមខាងត្បូង បារាំងហៅថា កូសាំងស៊ីន តាមពិតគឺជា ទឹកដីរបស់កម្ពុជាក្រោម ។

២- ទឹកដីកម្ពុជាក្រោមនេះឋិតនៅក្រោមការគ្រប់គ្រងព្រមទាំងជាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជាក្រោម ។

៣- ជាមួយនឹងការពិតនេះ ជនជាតិវៀតណាមទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជាក្រោម គ្រាន់តែមកតាំងទីលំនៅ បណ្តោះអាសន្នមិនមានសិទ្ធិសម្រេចអ្វីទាក់ទងទៅនឹងបូរណភាព និងសិទ្ធិជាម្ចាស់ទឹកដីនោះទេ។ ប្រជាជនវៀតណាម យើងខ្ញុំជំពាក់ គុណជានិច្ចដល់ការជួយជ្រោមជ្រែង យើងខ្ញុំនៅលើទឹកដីនេះ។  យើងខ្ញុំសូមសន្យាថានឹងស្មោះត្រង់ទៅនឹងផលប្រយោជន៍ របស់អស់លោកអ្នកនៅលើទឹកដីជាបូរណភាពរបស់លោកអ្នក!

ទីក្រុងហាណូយ, ថ្ងៃទី ៣ ខែ៥ ឆ្នាំ១៩៤៥

ក្រុមអ្នកលេង Facebook បានលើកឡើងដែរថា « ហូជី មិញ ទទួលស្គាល់ទឹកដីខ្មែរក្រោមជារបស់ខ្មែរ ហើយសន្យាប្រគល់ ឲ្យខ្មែរវិញដោយយួនដែលរស់នៅលើទឹកដីខ្មែរក្រោម គឺរស់នៅជាបណ្តោះអាសន្នទេ។ ប៉ុន្តែពេលយួនកុម្មុយនិស្តឈ្នះសង្គ្រាម នៅឆ្នាំ ១៩៧៥ សហការី មេដឹកនាំយួនបានបំភ្លេចកិច្ចសន្យានេះហើយនិយាយចំអកឲ្យខ្មែរវិញថា៖ ចង់បានដីខ្មែរក្រោម ទៅ យកពី ហូជី មិញចុះ (Sic!)» ។

មិនទាន់មានប្រភពជាក់លាក់ណាមួយបញ្ជាក់ថា នេះជាលិខិតពិតប្រាកដរបស់ហូជី មិញ វីរបុរសយួន និងត្រូវបានបកប្រែ ខ្លឹមសារជាផ្លូវការនៅឡើយទេ៕

ប្រភពដោយ៖ tipsforguide.com

ឆ្លើយ​តប​

Please enter your comment!
Please enter your name here