ជិវិតមិនមែនជាការសម្ញែងអួតប្រាប់អ្នកដទៃទេ តែជាការតស៊ូ និងអនុវត្តជាក់ស្តែងដោយស្វិតស្វាញបំផុត

0
169

The Life’s Not A Drama.

មនុស្សដែលចូលចិត្តប្រើអារម្មណ៍កម្សោយរបស់ខ្លួនបង្ហើបប្រាប់ដល់អ្នកដទៃ គេជាមនុស្សជំពូកដែលទន់ជ្រាយបំផុត ជាពិសេសគឺគេបំផ្លាញខ្លួនឯងដោយដៃខ្លួនឯងផ្ទាល់។ ហេតុអ្វីខ្ញុំហ៊ានថាគេបំផ្លាញខ្លួនឯង? ជាទូទៅមនុស្សយើងមានវត្ថុម្យ៉ាងដែលអស្ចារ្យបំផុត អ្នកណាក៏មានដែរ (ខួរក្បាល) ប៉ុន្តែវាក៏ប្រៀបបាននឹងផ្ទាំងពណ៌សមួយ បើសិនយើងបញ្ជាវាឲ្យគិតបែបណា វានឹងប្រឡាក់ពណ៌នោះភ្លាម ហើយប្រសិនបើអារម្មណ៍យើងមិនល្អបញ្ជាឲ្យវាគិតរឿងមិនល្អផ្សេងៗ វាក៏ទទួលបញ្ជានេះភ្លាមដូចគ្នា។ ដូច្នោះហើយ បានជាអ្នកទាំងអស់គ្នាឧស្សាហ៍ប្រទះឃើញមនុស្សធ្វើអត្តឃាតខ្លួនឯង មូលហេតុមកពីការគិតចង់ក្ស័យសង្ខារដោយខ្លួនឯងនេះ។

កន្លងមក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនេះ ខ្ញុំឧស្សាហ៍ឃើញញឹកញាប់ណាស់មនុស្សប្រភេទនេះ ដោយគេចូលចិត្តបណ្តែតអារម្មណ៍ទៅតាមអ្នកដទៃ ដែលភាសាថ្មីគេហៅថា (Drama)។ ពេលខ្លះហាក់ដូចជាចូលកម្សត់ស្រក់ទឹកភ្នែក ពេលខ្លះគេធ្វើដូចជាមានរឿងធំឆេះផ្ទះអ៊ីចឹង តែតាមពិតគ្មានបែបនេះទេ ហើយអ្នកដែលជឿមិនគិតដឹងតែបាក់ចង្កេះមិនខាន។

ចំណុចទាំងអស់គ្នា ខ្ញុំគ្មានបំណងចង់ទើស ឬចង់និយាយឲ្យបុគ្គលណាមួយទេ តែអ្វីដែលខ្ញុំធ្វើនៅពេលនេះ គ្រាន់តែជាការក្រើនរំឭកប៉ុណ្ណោះ ព្រោះខ្លាចថាអ្នកទាំងអស់គ្នាមិនដឹងថាការធ្វើបែបនេះគឺ កំពុងតែយកក្រណាត់សរបស់ខ្លួនទៅជ្រលក់នឹងពណ៌ខ្មៅស្អុយអាក្រក់ វានឹងកាន់តែអាក្រក់ឡើងៗ រហូតការដែលសម្តែងទាំងនោះក្លាយជាការពិតនៅក្នុងជីវិតរបស់អ្នក។

បើយោងតាមសៀវភៅចិត្តសាស្ត្រមួយ ( The Secret) រាល់អារម្មណ៍ទាំងឡាយដែលដក់ជាប់នៅក្នុងខួរក្បាលយើងដដែលៗ វានឹងសាងរូបភាពពិតមួយនៅពេលដ៏ខ្លីខាងមុខ។ ហេតុដូច្នោះហើយ ចូរឈប់បង្កើតអារម្មណ៍អណ្តែតអណ្តូង (Drama) ទៅតាមសាច់រឿងពេក អាចនឹងនាំផលអាក្រក់ដល់ជីវិតរបស់អ្នកបានយ៉ាងពិតប្រាកដនៅពេលអនាគត៕

អត្ថបទដោយ៖ មនោ វិជ្ជា

សូមអរគុណសម្រាប់ការតាមដាន និងការមកទស្សនាគេហទំព័រយើងខ្ញុំ។ សូមបញ្ចេញមតិដោយសេចក្តីថ្លៃថ្នរ និងគោរពគ្នាវិញទៅមក។ គេហទំព័រ មនោ វិជ្ជា  ជាគេហទំព័រចែករំលែកចំណេះដឹងពីគ្រប់ទីកន្លែង និងមានការស្រាវជ្រាវផ្សេងៗ ជូនដល់មិត្តអ្នកអានដើម្បីសិក្សារៀនសូត្រគ្រប់ពេលវេលា។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here