តើមានដឹងទេពីរឿងអស្ចារ្យនៃប៉មរបស់ប្រទេសបារាំង អេសផេល និងជានិមិត្តរូបនៃទីក្រុងបារីសទេ?

0
7658

ប្រសិនបើយើងគ្រាន់តែនិយាយរឿងប៉មនៃប្រទេសបារាំងភ្លាម យើងគ្រប់គ្នាប្រាកដជានឹកដល់រូបភាពនៃប៉មយក្ស អេសផល នេះពុំខាន ព្រោះតែវាជានិមិត្តរូបមួយសំខាន់បំផុតនៃប្រទេសមួយនេះ។ ប៉មនេះផងដែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៨៧ និងបានសម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ ១៨៨៩ ហើយប៉មយក្សមួយនេះ មានកម្ពស់រហូតដល់ ៣០១ ឯណោះ ដែលគេចាត់ទុកថាជាប៉មដែលមានកំពស់ខ្ពស់ជាងគេបំផុតក្នុងពិភពលោក។ ប៉មអេសផេល បានចាប់កំណើតនៅក្នុងទីក្រុងបារីស ប្រទេសបារាំង។

លោក Alexandre Gustave Eiffel ស្ថាបនិកប៉ម អេផេល (Eiffel) នៅក្នុងទីក្រុងបារីស ប្រទេសបារាំង
ប៉ម អេសផេល (Eiffel) របស់ប្រទេសបារាំង ដែលកសាងដោយលោក Alexandre Gustave Eiffel

ប៉មនេះផ្ទាល់ត្រូវបានបង្កើតឡើងបុរសម្នាក់ឈ្មោះថា ឈ្មោះថា Alexandre Gustave Eiffel រាល់ផ្លង់ទាំងអស់ គឺលោកជាអ្នក Desinged ផ្ទាល់តែម្តង ហើយប៉មនេះក៏ត្រូវយកឈ្មោះតាមរូបគាត់គឺ Eiffel (អេផេល)។ ការកសាងម៉បយក្សរនេះឡើយ ក្នុងគោលបំណងដើម្បីដាក់តាំងពិពរណ៍សិល្បៈពិភពលោកក្រុងបារីង ក្នងឆ្នាំ ១៨៨៩ តែប៉ុណ្ណោះ។ ចំពោះប៉មនេះដែរ គេក៏មានគម្រោងនឹងកម្ទិចចោលវិញនៅក្នុងឆ្នាំ ១៩០៩ តែដោយសារតែសោកស្តាយក៏ត្រូវបានរក្សាទុកទៅវិញ ដោយមិនកម្ទិចទេ ហើយក៏រក្សារទុកជាបង្គោលអង់តែនខ្នាតយក្សក្នុងពិភពលោក។

ប្រវត្តិនៃការសាងសង់ប៉មអេសផេល 

កាលពីដំបូងឡើយប៉មនេះ ត្រូវបានគេស្នើរសុំឲ្យសាងសង់នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ តែដោយសារតែមានការជំទាស់និងបដិសេធទៅវិញ ដូច្នោះហើយទើបបានជាគេធ្វើវានៅក្នុងទីក្រុងបារីស ប្រទេសបារាំងវិញ។ សម្រាប់ប៉ម អេសផេល នេះមានអំពូលភ្លើងបំភ្លើរហូតដល់ ២០,០០០ អំពូល ឯណោះ។ រីឯសំណង់ចម្លងចេញពីប៉មនេះ មានរហូតដល់ ៣០ ទូទាំងពិភពលោក។ ប៉មនេះផងដែរ ក៏បានជាប់កំណត់ត្រាជាប៉មដែលមានអ្នកបង់ប្រាក់ចូលទស្សនាច្រើនជាងគេបំផុតក្នុងពិភពលោក នៅក្នុងឆ្នាំ ២០១១។ ចំណុចពិសេសមួយទៀត ដោយសារតែប៉មយក្សនេះសង់ឡើងបីលោហៈធាតុ និងដេក ហើយវាក៏អា​ចប្រែប្រួលតាមអាកាសធាតុ 15 cm មានន័យថា បើសិនអាកាសធាតុក្តៅខ្លាំង វានឹងរីកមាធតាមហ្នឹងដែរ ហើយប្រសិនបើអាកាសធាតុត្រជាក់ វានឹងបង្រួមមាធរបស់វាវិញដោយស្វ័តប្រវត្តិន៍។

ចំពោះទម្ងន់ប៉មយក្សមួយនេះ គឺបា​នលាបពណ៌ថ្នាំអស់ស្មើនឹងទម្ងន់សត្វដំរី ១០ក្បាល ឯណោះ។ ប្រសិនបើចង់សាងសង់ប៉មថ្មីនេះមួយទៀតនៅពេលបច្ចុប្បន្ន ត្រូវចំណាយថិការអស់ប្រហែលជា ៣១,០០០,០០០ ឯណោះ៕

អត្ថបទដោយ៖ មនោ វិជ្ជា

សូមអរគុណសម្រាប់ការតាមដាន និងការមកទស្សនាគេហទំព័រយើងខ្ញុំ។ សូមបញ្ចេញមតិដោយសេចក្តីថ្លៃថ្នរ និងគោរពគ្នាវិញទៅមក។ គេហទំព័រ មនោ វិជ្ជា  ជាគេហទំព័រចែករំលែកចំណេះដឹងពីគ្រប់ទីកន្លែង និងមានការស្រាវជ្រាវផ្សេងៗ ជូនដល់មិត្តអ្នកអានដើម្បីសិក្សារៀនសូត្រគ្រប់ពេលវេលា។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here