វីរបុរសតែមួយគត់ នៅក្នុងពិភពលោកនេះគឺ អ្នក និង ខ្ញុំ…

0
389

វីរបុរសតែមួយគត់ នៅក្នុងពិភពលោកនេះ គឺអ្នកនិងខ្ញុំ…។
The only heroes in the world are you and I…
ឆាវឆាវ  Cao Cao (155-220)
អធិការបតីនៃចុងរាជវង្សហាន់ភាគខាងកើតនិងជាស្ថាបនិកនគររើយ (Wei)

ឆាវឆាវ (CaoCao) ជាអ្នកនយោបាយ ជាមេទ័ព ជាអ្នកពូកែរៀបចំកលយុទ្ធ ល្បីខាងប្រើមនុស្ស ចិត្តសាស្ត្រ និងជាកវីដ៏ល្បីម្នាក់ផងនាយុគសម័យសាមកុក (Three Kingdoms)។
ក្នុងរយៈពេលដែលទើបនឹងចាប់ផ្តើមមានចលាចលនៃការច្បាំងដណ្តើមគ្នាធ្វើធំ ពីបណ្តាលមេទ័ពខ្លាំងៗទាំងឡាយនាចុងសម័យរាជវង្សហាន់ខាងកើត (Eastern Han) នោះ ឆាវឆាវ មានឋានៈតូចទាប និងមានឥទ្ធិពលដ៏តិចតួចបំផុត តែទីបំផុតគេអាចបង្រ្កាបបណ្តាលមេទ័ពទាំងនោះឲ្យចុះញ៉ម និងប្រមូលផ្តុំកងកម្លាំងភាគខាងជើងរហូតដល់រួបរួមគ្នាតែមួយវិញបាន។
អ្វីទាំងនេះ មិនត្រឹមតែសម្រេចបានតាមបំណងប្រាថ្នារបស់ប្រជារាស្រ្តក្នុងការបង្រួបបង្រួមទឹកដីឲឯកភាពគ្នា ឬការកម្ចាត់ពួកអាមាត្យដែលតែងយករាជឱង្ការទៅធ្វើជាលេសរកប្រយោជន៍ផ្ទាល់ខ្លួន ឬភាពអច្ឆរិយៈនៃការរៀបចំផែនការដ៏ស៊ីជម្រៅរបស់គេប៉ុណ្ណោះទេ…ឆាវឆាវ មានចំណុចល្អពិសេសម៉្យាងទៀតគឺ “ធ្វើកិច្ចការធំ សាងសមិទ្ធផលធំធេង” កាលបើមិនប្រើអ្នកប្រាជ្ញ ឬអ្នកចេះដឹងក្នុងចំនួនដ៏ច្រើននោះទេ គឺពិតជាមិនងាយនឹងសម្រេចបានឡើយ។ ហេតុនេះហើយ ទើបគេចាត់ទុកថា ឆាវឆាវ ជាអ្នកយកចិត្តទុកដាក់លើអ្នកប្រាជ្ញ និងចេះប្រើអ្នកប្រាជ្ញយ៉ាងទូលំទូលាយ សូម្បីតែផ្តល់អាហារមួយថ្ងៃបីពេលហើយ ក៏នៅតែខ្លាចអ្នកប្រាជ្ញអាក់អន់ចិត្តដែរ។


ចាងលៀវ (Zhang Liao) កាលពីមុននៅក្រោមបញ្ជារបស់ លីពូ ឬ លីប៉ូ (Lu Bu) ធ្លាប់ដើរតាមលីពូធ្វើសង្រ្គាមប្រឆាំងនឹងឆាវឆាវ ជារៀងរហូតមក។ ក្រោយពីលីពូ ត្រូវចាញ់សង្រ្គាម ចាងលៀវ ក៏បានចុះចូលនឹង ឆាវឆាវ។ ឆាវឆាវក៏ផ្តល់ការជឿទុកចិត្ត ដោយបានប្រគល់ការងារសំខាន់ៗឲធ្វើ និងចាត់ទុកជាមេទ័ពជំនិតរបស់ខ្លួនទៀតផង។ ដោយសារតែ ឆាវឆាវ មានចិត្តទូលំទូលាយក្នុងការប្រើមនុស្សពូកែដោយមិនចាំបាច់គិតពីបែបបទកំបិុកកំប៉ុកអ្វីច្រើន មិនគិតពីរឿងផ្ទាល់ខ្លួន និងសំដៅយកគុណធម៌ឬសមត្ថភាពជាគោល ទើប ឆាវឆាវ គឺជាអ្នកដឹកនាំដែល “ឡោមព័ទ្ធទៅដោយអ្នកប្រាជ្ញ អ្នកចេះដឹង និងពលសេនាដ៏ក្លាហានជាច្រើន”…។ ឆាវឆាវ មានធនធានមនុស្សដ៏សម្បើមគួរឲ្យស្ងប់ស្ងែង។ បណ្តាលអាមាត្យទាំងផ្នែកយោធានិងស៊ីវិល បានយកអស់សមត្ថភាពរបស់ខ្លួនបំពេញគុណប្រយោជន៍សំខាន់ដល់ ឆាវឆាវ ក្នុងការធ្វើសឹកសង្រ្គាមនៅលើដែនដីភាគកណ្តាល៕ 

ប្រភពដោយ៖ myalbumforcambodia

ឆ្លើយ​តប​

Please enter your comment!
Please enter your name here