មានជម្រើសច្រើនធ្វើឲ្យកាយចំណាយកាន់តែច្រើន

0
132

កាលពីជំនាន់ដើម អ្នកណាបានធ្វើការកន្លែងណា គេអាចធ្វើបានរហូតពេញមួយជីវិត។ តែក្នុងសម័យបច្ចុប្បន្ន (ប្រទេសជឿនលឿនដូចអាមេរិក) មានការផ្លាស់ប្តូរទីកន្លែងធ្វើការក្នុងគ្រប់រយៈពេល ២-៥ឆ្នាំ។ មនុស្សតែងដើររកការងារថ្មីៗ ដែលគេគិតថាវាអាចបានល្អប្រសើរជាងមុន ទោះបីជាខ្លួនពេញចិត្តខ្លះៗជាមួយការងារពីមុនក៏ដោយ ព្រោះសង្គមមូលធននិយមឈរលើការប្រកួតប្រជែងធ្វើឲយើងមានអារម្មណ៍ថាបើយើងមិនព្រមផ្លាស់ប្តូរការងារថ្មីធ្វើទេបានន័យថា យើងងាប់ក្រឡានៅតែមួយកន្លែងមិនព្រមដើរភ្លក់រសជាតិអ្វីថ្មីៗដែលល្អជាងនេះឡើយ។

ក្នុងយុគសម័យបច្ចុប្បន្ន សូម្បីតែជីវិតផ្ទាល់ខ្លួនក៏ត្រូវមានជម្រើសច្រើនបែប ច្រើនយ៉ាងដែរ រួមទាំងការជ្រើសរើសគូសង្សារ ឬគូស្រករជាដើម ព្រោះសង្គមសព្វថ្ងៃជាសង្គមបើកចំហមនុស្សមានការទាក់ទងគ្នាបានកាន់តែទូលំទូលាយនិងលឿនរហ័សជាងមុន។ ពេលជ្រើសរើសគូស្រករបានហើយគេត្រូវជ្រើសរើសថា តើត្រូវទៅនៅទីណា? បើធ្វើការទាំងអស់
គ្នា គេត្រូវជ្រើសរើសថា តើត្រូវទៅជួលផ្ទះនៅទីណាទើបល្អ… ជាដើម។

សូម្បីតែរឿងជំនឿសាសនា មនុស្សសម័យថ្មីក៏មានការជ្រើសរើសដោយខ្លួនឯងកាន់តែច្រើនដែរ ពុំមែនចេះតែជឿតាមឪពុកម្តាយដូចសម័យមុននោះទេ។ ទោះបីជាយើងកើតមកមានពូជពង្សវង្សត្រកូល វណ្ណៈ ជាប់មកជាមួយយ៉ាងណាក៏ដោយ តែសង្គមសេរីមូលធននិយមសម័យថ្មីអាចឲ្យមនុស្សមានការផ្លាស់ប្តូរកាន់តែងាយស្រួល ពូជពង្សជាតិកំណើតលែងមានជាបញ្ហាដូចកាលពីសម័យមុនទៀតហើយ។

យើងមានជម្រើសកាន់តែច្រើន ថាតើយើងនឹងធ្វើអ្វី? យើងនឹងទៅជាអ្វី?

កាលពីសម័យមុន មានកត្តាជាច្រើនដែលយើងមិនអាចគ្រប់គ្រងបានឬមិនអាចជ្រើសរើសបាន តែក្នុងសម័យបច្ចុប្បន្ន ការមានជម្រើសច្រើនវាបង្កឲមានបញ្ហាថ្មីៗកើតឡើង គឺភាពស្រពេចស្រពិលមិនដឹងថា តើការដែលយើងជ្រើសរើសនេះវាពិតជាត្រឹមត្រូវដែរឬយ៉ាងណានោះទេ។

ទាំងនេះ គឺជារឿងពិតរបស់ជីវិតមនុស្សក្នុងសម័យថ្មី (ជាពិសេសចំពោះអ្នកមានឋានៈខ្ពស់និងឋានៈ
ថ្នាក់កណ្តាល) ដែលតែងមានជម្រើសឲ្យជ្រើសរើសច្រើនបែបច្រើនយ៉ាង ធ្វើឲ្យឱកាសដែលនឹង “រើសឲបានត្រឹមត្រូវ”ក្នុងគ្រប់ពេលនិងគ្រប់ៗករណី វាកាន់តែឃ្លាតឆ្ងាយ។ ការជ្រើសរើសខុសក្នុងករណីខ្លះ អាចមិនមែនជារឿងអ្វីធំដុំណាស់ណាទេ តែការជ្រើសរើសក្នុងករណីខ្លះដូចជាទៅរៀននៅសាលាណា? យកអ្នកណាជាគូជីវិត? គឺជារឿងដែលមានផលប៉ះពាល់យ៉ាងខ្លាំងមកលើជីវិតរបស់យើង។

 

ហេតុផលដែលយើងប្រើក្នុងការស្វ័យទិតៀនគឺ “ក្នុងពេលដែលយើងមានជម្រើសច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ ហេតុអ្វីបានជាយើងត្រូវរើសខុសដល់ថ្នាក់ហ្នឹង?”

66906fa78e124d95146dd0c6e29898290c98517d_800x600

 

ប៊ែរី ស្វិតស៍ (Barry Schwartz) ជាសាស្រ្តាចារ្យបង្រៀនទាំងផ្នែកទ្រឹស្តី និងទាំងផ្នែកអនុវត្តក្នុងសង្គម
នៃមុខវិជ្ជាចិត្តវិទ្យានៅមហាវិទ្យាល័យ ស្វតម៉រ៍ (Swarthmore College) រដ្ឋផិនសិុលវានៀ សហរដ្ឋអាមេរិក។

លោកស្វតស៍ បានកត់សម្គាល់ទៅលើផលប៉ះពាល់បីយ៉ាង អំពីជម្រើសនិងការសម្រេចចិត្តរបស់
យើង៖
1- សម្រេចចិត្តម្តងៗត្រូវការព្យាយាមកាន់តែខ្លាំងឡើង
2- ការសម្រេចចិត្តអាចនឹងកាន់តែខុសដោយងាយ
3- ប៉ះពាល់ផ្លូវចិត្តកាន់តែខ្លាំង ក្រោយពេលសម្រេចចិត្តខុស៕

ប្រភពដោយ៖ My album for cambodia

ចែករំលែក
អត្ថបទ​មុនកំពែងទឹកភ្នែក ក្រុងហ្សេរុយសាឡឹម
អត្ថបទ​បន្ទាប់Sun Tuz៖ បើសិនចង់ឲ្យ​គេចុះចូល ត្រូវតែបង្ហាញ្ឲ្យគេឃើញពីផល​ចំណេញដល់គេជាមុនសិន
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here