កំពែងទឹកភ្នែក ក្រុងហ្សេរុយសាឡឹម

0
434

កំពែងទឹកភ្នែក ក្រុងហ្សេរុយសាឡឹម (Wailingwall, Jerusalem) មានកម្ពស់ ១៩ ម៉ែត្រ សាងសង់ពីថ្មកំបោរនៅសតវត្សរ៍ទី ១៩ ។ កំពែងទឹកភ្នែកនេះ ស្ថិតនៅប្រទេសអ៊ីស្រាអែល (Israel) ដែលជាទីតាំងកំណើតរបស់ព្រះយេស៊ូ និងជានគរដ៏ស័ក្តិសិទ្ធិមួយ ព្រមទាំងជាទីគោរពបូជារបស់គ្រិស្តសាសនិក និងជ្វីហ្វផងដែរ។ ដោយសារតែដូច្នេះហើយ ទើបបណ្តាលឲ្យមានសង្រ្គាមកើតឡើងរវាងសាសនាមូស្ល៊ីម (Muslim) និងសាសនាគ្រិស្ត (Christianity)
ព្រោះតែចង់ដណ្តើមទឹកដ៏ស័ក្តិសិទ្ធិនេះមកគ្រប់គ្រងតែរៀងខ្លួន។

រឿងដ៏ចម្លែកបំផុតនោះគឺ ជារៀងរាល់ថ្ងៃសុក្រ គេតែងឃើញជនជាតិជ្វីហ្វ (Jewish) នាំគ្នាមកទួញសោកយំក្បែរនៅមុខកំពែងនេះ ដើម្បីរំឭកដល់បុព្វបុរសដែលបានស្លាប់បាត់បង់ជីវិត ដោយសារចាញ់សង្រ្គាមក្រុមទាហានរ៉ូមុាំង នៅ គ.ស ៧០
ហើយជនជាតិជ្វីហ្វ ក៏ត្រូវភៀសខ្លួនចេញពីទឹកដីដ៏ស័ក្តិសិទ្ធិនេះទៅ…។ កំពែងទឹកភ្នែក ចាត់ទុកជាទីប្រវត្តិសាស្រ្តនៃការចងចាំដ៏សែនឈឺចាប់បំផុតរបស់ជនជាតិជ្វីហ្វ ហើយពួកគេក៏តែងយំបួងសួងនៅទីនោះរហូតមកទល់បច្ចុប្បន្ន៕

ប្រភព៖ My Album For Cambodia

 

ចែករំលែក
អត្ថបទ​មុនប្រវត្តិ​នៃ​ការ​កកើត​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម
អត្ថបទ​បន្ទាប់មានជម្រើសច្រើនធ្វើឲ្យកាយចំណាយកាន់តែច្រើន
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here