ដំណើរនៃការឡើងកាន់កាប់អំណាចរបស់មេដឹកនាំផ្តាច់ការអាល្លឺម៉ង់ អាដុល ហុីតែ្ល (ភាគបញ្ចប់)

1
517

អាដុល ហុីតែ្ល មានដើមកំណើតនៅក្នុងប្រទេសអូទ្រីស ប៉ុន្តែបានមករស់នៅក្នុងប្រទេសអាល្លឺម៉ង់តាំងពីមានអាយុ ២៤ ឆ្នាំមកមេ៉្លះ។ នៅក្នុងឆ្នាំ ១៤១៤ នៅពេលដែលសង្គ្រាមលោកលើកទី១ ចាប់ផ្តើមផ្ទុះឡើង ហុីត្លែដែលមានសញ្ជាតិអូទ្រីសស្ម័គ្រចិត្តបម្រើកងទ័ពអាល្លឺម៉ង់ ដែលមានតួនាទីជាអ្នកនាំសារនៅមន្ទីរការដ្ឋាន និងសមរភូមិមុខ តែហុីត្លែភាគច្រើនបានធ្វើការនៅបញ្ជាការដ្ឋានខាងមន្ទីពេទ្យច្រើនជាងនៅលើសមរភូមិមុខ។

នៅពេលមួយដែលកំពុងតែស្នាក់នៅសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ ពេលនោះដែរហុីត្លែ ក៏ទទួលបានដំណឹងថា អាល្លឺម៉ង់​ បានទទួលបរាជ័យនៅក្នុងសង្គ្រាមលោកលើកទី១ នៅខែវិច្ឆិការ ឆ្នាំ ១៩១៨។ ហើយដំណឹងនេះ ក៏បានធ្វើឲ្យហុីត្លែ មានការភ្ញាក់ផ្អើលជាខ្លាំង និងរន្ធត់ចិត្ត ដែលពោរពេញដោយកំហឹងផង។ ហុីត្លែបានគិតថា ការបរាជ័យរបស់អាល្លឺម៉ង់ គឺជាការបរាជ័យខាងផ្នែកនយោបាយ ហើយមិនមែនជាការបរាជ័យខាងផ្នែកយោធារនោះទេ។

ហុីត្លែ ក៏ដោយជាប្រជាជនអាល្លឺម៉ង់ដទៃទៀតដែរ បានប្រកាន់ជំនឿក្នុងចិត្តថា ទាហានរបស់អាល្លឺម៉ង់នៅក្នុងសមរភូមិមិនអាចចាញ់សត្រូវទេ តែមកពីមេដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានប្រកាសចុះចាញ់សង្គ្រាមទៅវិញ ដែលជាហេតុធ្វើឲ្យប្រជាជាតិអាល្លឺម៉ង់ទាំងមូលត្រូវទទួលរងនូវភាពអាម៉ាស់ ត្រូវសត្រូវដាក់លក្ខខណ្ឌយ៉ាងធ្ងន់ធ្ងរ និងអយុត្តិធម៌ នៅថ្ងៃចុះសន្ធិសញ្ញាសន្តិភាព នៅក្នុងទីក្រុងវែកសៃ ថ្ងៃទី១៨ មិថុនា ឆ្នាំ ១៩១៩។ ដោយសារតែកំហឹង និងភាពអាម៉ាស់យ៉ាងខ្លាំងនេះហើយ ដែលជាឱកាសល្អសម្រាប់ហុីត្លែ យកមកធ្វើជានយោបាយ ដើម្បីឲ្យខ្លួនបានឡើងកាន់កាប់អំណាចទាំងមូលនៅអាល្លឺម៉ង់នៅប៉ុន្មានឆ្នាំក្រោយមកទៀត។

សូមរីករាយតាមដាន និងស្តាប់ការអត្ថាធិប្បាយជាបន្តទៀត ដោយលោក សេង ឌីណា (វិទ្យុបារាំងអន្តជាតិ RFI) ដូចតទៅ៖

ឯកសារយោងដោយ៖ RFI

ការ​បំភ្លឺមួយ​

  1. […] លោក អាដុល ហុីត្លែ (Adolf Hitler) ត្រូវមានមនុស្សជាច្រើនថ្កល់ទោស ព្រោះតែបានសម្លាប់មនុស្សអស់ជាច្រើនលាននាក់អំឡុងសង្គ្រាមលោកលើកទី២។ លោក ហុីត្លែ មានដើមកំណើតនៅក្នុងប្រទេសអូទ្រីស ប៉ុន្តែលោកបានមករស់នៅក្នុងប្រទេសអាល្លឺម៉ង់ តាំងពីមានអាយុ ២៤ឆ្នាំ មកមេ៉្លះ។ នៅក្នុងឆ្នាំ ១៤១៤ នៅពេលដែលសង្គ្រាមលោកលើកទី១ ចាប់ផ្តើមផ្ទុះឡើង ហុីត្លែដែលមានសញ្ជាតិអូទ្រីស ក៏ស្ម័គ្រចិត្តចូលមកបម្រើកងទ័ពអាល្លឺម៉ង់ទៅវិញ ដែលមានតួនាទីជាអ្នកនាំសារនៅមន្ទីរការដ្ឋាន និងសមរភូមិមុខផ្ទាល់តែម្តង។ […]

ឆ្លើយ​តប​

Please enter your comment!
Please enter your name here