បើសិនអ្នកបរាជ័យថ្ងៃនេះ លំបាកថ្ងៃនេះ តែចូរកុំអស់សង្ឃឹមឲ្យសោះ ព្រោះវាមិនមែនជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នកទេ

0
299

រាល់ការងារ និងការពិសោធន៍នានា តែងតែជួបនឹងឧបសគ្គ ការលំបាកជៀសមិនផុតទេ តែមនុស្សយើងក៏មិនត្រូវទន់ជ្រាយដោយសារតែការបរាជ័យម្តងជាពីរឡើយ ព្រោះតែមានការបរាជ័យនេះហើយ ទើបអាចតម្រង់ទិសដៅឲ្យយើងឃើញកាន់តែច្បាស់ថាធ្វើដូចម្តេចដើម្បីជោគជ័យនៅពេលមុខ។ មនុស្សលោកនេះ គ្មានអ្នកណាម្នាក់ ដែលគ្មានកំហុស និងមិនធ្លាប់បរាជ័យទេ ហើយក៏គ្មានមេទ័ពណាដែលមិនដែលចាញ់សង្គ្រាមដែរ គឺមានតែអ្នកដួលហើយក្រោកឡើងវិញឲ្យបានលឿនច្បាំងបន្តទៀត ទើបអាចក្លាយជាមហាបុរសបាន (Hero) ។

អ្នកគ្រាន់តែចាំថា ការលំបាកជាមេរៀនបង្រៀនយើងដោយមិនគិតប្រាក់ ជាគ្រូម្នាក់ដែលប្រាប់ចេះគន្លឹះសំខាន់ដើម្បីឲ្យយើងជៀសពីកំហុស និងធ្វើឲ្យយើងអាចរកជោគជ័យឃើញនៅពេលអនាគត។ អ្នកប្រាជ្ញរូបវិទ្យាម្នាក់គឺ លោក អាប៊ឺត អាញ់ស្តាញ (Albert Einstein) បានពោលថា «មនុស្សមិនអាចទទួលជោគជ័យបានទេ បើសិនមិនធ្លាប់បរាជ័យ ប្រសិនបើខ្លាចបរាជ័យគឺ ប្រៀបបាននឹងការខ្លាចជោគជ័យដូចគ្នា» ។

អត្ថបទដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here