វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន

0
724

ចាប់​ពីថ្ងៃ​១៦តុលាឆ្នាំ​២០១២ រហូត​ដល់ថ្ងៃ​១៣មករា ឆ្នាំ២០១៤ សារមន្ទីរ​ Guimet ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​រៀបចំពិព័រណ៍​សិល្បៈខ្មែរ​មួយ​ ក្រោម​ប្រធានបទ​​ជាភាសាបារាំង៖ ​“Angkor. Naissance d’un mythe” រឺ​ជា​ភាសា​ខ្មែរ៖ “អង្គរ, ការចាប់កំណើត​នៃទេវកថា”។

ពិព័រណ៍​នេះ​ នឹង​​​បង្ហាញ​ពី​វត្ថុបុរាណ រូបចម្លាក់​ពិត និង​រូបចម្លាក់​ដែល​ចាក់ពុម្ព​យក​ពី​ប្រាសាទ​ខ្មែរ​ រូបគំនូរ​​ ជាច្រើន​ នៃសិល្បៈ​អង្គរ ដែល​ជា​ស្នាដៃ​​​រុករក​របស់​​អ្នកគំនូរ​​ជនជាតិ​បារាំង​មួយរូប គឺលោក Louis Delaporte ដែល​បាន​ចុះទៅ​តំបន់​អង្គរ​ កាលពី​ឆ្នាំ​១៨៦៦ និង​បាន​ចាប់ចិត្ត​ស្នេហា​សិល្បៈ​ខ្មែរអង្គរ។

អ្នកគំនូរ​ជនជាតិ​បារាំង Louis Delaporte បានចុះទៅ​​​តំបន់​អង្គរជាលើក​ដំបូង​ កាលពី​ឆ្នាំ​១៨៦៦ ក្នុង​ក្របខណ្ឌ​នៃ​បេសកកម្ម​​រុករក​តំបន់​មេគង្គ។ កាល​ណោះ ពេល​​បាន​ទៅដល់​និង​បាន​ឃើញ​ទីនោះ​មានប្រាសាទ​ហ៊ុំព័ទ្ធ​ទៅដោយ​ព្រៃឈើ​ និង​វល្ល៍​ធម្មជាតិ លោក ​ Delaporte បាន​បាក់​ចិត្ត​ស្រលាញ់​សិល្បៈ​ខ្មែរយ៉ាង​ងុបងុល។​

ដោយសារ​ការ​ស្រលាញ់​នេះ បន្ទាប់​ពីបាន​បំពេញ​បេសកកម្ម​នោះ​រួចមក លោកបាន​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ជាច្រើនលើកច្រើនសា។ អតីត​ព្រះមហាក្សត្រ​ខ្មែរ​ បានអនុញ្ញាត​អោយ​ជនជាតិ​បារាំង​រូបនេះ ​​នាំយក​វត្ថុបុរាណ​ រូបចម្លាក់​ខ្មែរ និង​ឯកសារ​ពាក់ព័ន្ធ​នានា ​​មក​ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​ពីអរិយធម៌​ខ្មែរ អោយបាន​ទូលំទូលាយ៕ ចូលមើលបន្ថែម ចុចត្រង់នេះ ។

ប្រភពដោយ៖ bizdoctors.asia 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here