ស្ថាបនិក 20th Century Fox៖ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែជាមនុស្សមានហេតុផល និងចេះបត់បែន

0
194

លោក William Fox ស្ថាបនិកក្រុមហ៊ុន 20th Century Fox ដែលជាក្រុមហ៊ុនផលិតរឿងដ៏ល្បីលំដាប់ពិភពលោក បានមានប្រសាសន៍ថា៖ ដើម្បីទទួល បានជោគជ័យ អ្នកត្រូវតែជាមនុស្សដែលរស់នៅដោយមានហេតុផល និងចេះបត់បែន ប្រែប្រួលទៅតាមស្ថានភាព និងសម័យកាល។

William Fox គឺជាអ្នកជំនួញ និងជាអ្នកជំនាញថតរូបកើតនៅក្នុងប្រទេសហុងគ្រី ត្រូវបានឪពុកម្តាយនាំយកទៅរស់នៅសហរដ្ឋអាមេរិក ទាំងដែលលោក ទើបតែចាប់កំណើតឡើងក្នុងអំឡុងឆ្នាំ ១៨៨០។ គាត់ទទួលបានការអប់រំនៅក្នុងសាលា New York និងបានធ្វើការងារនៅក្នុងរោងចក្រផលិតក្រណាត់ អស់រយៈជាច្រើនឆ្នាំផងដែរ មុននឹងលោកចាប់ផ្តើមការងារផលិតរឿងនេះឡើង។

កត្តាដែលនាំឲ្យរូបលោកពោលប្រយោគខាងលើនេះ គឺដោយសារតែជីវិតរបស់លោកតែងត្រូវជួបប្រទះនឹងឱបសគ្គជាច្រើន ស្ទើររាប់មិនអស់ ពិសេស លោកបានដឹកនាំក្រុមហ៊ុននេះឆ្លងកាត់ព្យុះភ្លៀង ការលំបាក និងសម័យសង្គ្រាមលោកថែមទៀតផង។ ប្រសិនបើលោកមិនចេះបត់បែន ហើយធ្វើការងារ ដោយគ្មានហេតុផលច្បាស់លាស់ រូបលោកក៏មិនអាចបង្កើតក្រុមហ៊ុនដែលល្បីលំដាប់ថ្នាក់ពិភពលោកនេះបានដែរ។

William Fox ផ្តើមមានគំនិតបង្កើតក្រុមហ៊ុននេះឡើងនៅក្នុងឆ្នាំ ១៩០៤ និងបានប្រើប្រាស់ដើមទុនប្រមាណ ១,៦៦៦.៦៦ដុល្លារអាមេរិក ប៉ុន្តែការចាប់ផ្តើម ពុំទទួលបានជោគជ័យឡើយ ព្រោះមានក្រុមហ៊ុនធំៗមួយចំនួនបានដាក់សម្ភាធ ធ្វើបាបក្រុមហ៊ុនលោកជាបន្តបន្ទាប់។

ដោយការជម្នៈមិនព្រមចុះចាញ់ ទើបនៅឆ្នាំ ១៩១៥ រឿងទី១ របស់លោកបានចេញជាផ្លូវការ និងទទួលបានការគាំទ្រគួរសម ក្រុមហ៊ុនរបស់លោកក៏បន្ត ផលិតរឿងទី២ នៅក្នុងឆ្នាំដដែល ដែលធ្វើឲ្យក្រុមហ៊ុននេះ ចាប់ផ្តើមមានគេស្គាល់ច្រើនឡើងៗ ប៉ុន្តែនៅក្នុងចន្លោះឆ្នាំ ១៩៣០ រហូតដល់ឆ្នាំ ១៩៤៥ ក្រុមហ៊ុនលោកបានដួលរលំនៅក្នុងសង្គ្រាមលោកលើកទី២ រូបលោកក៏ត្រូវបង្ខំចិត្តលក់ក្រុមហ៊ុននេះចោល ហើយរូបលោកក៏ត្រូវគេដាក់ទោសឲ្យជាប់គុក រយៈពេលជាងមួយឆ្នាំផងដែរ។ គួរជម្រាបផងដែរថា លោក William Fox បានស្លាប់នៅក្នុងទីក្រុង New York ក្នុងឆ្នាំ ១៩៥២៕

ប្រភពដោយ៖ Business Cambodia

ឆ្លើយ​តប​

Please enter your comment!
Please enter your name here