សៀវភៅជាសង្សារល្អបំផុត សម្រាប់អ្នកដែលនៅ Single

0
686

ការរៀនសូត្រមិនត្រូវរង់ចាំពេលវេលា វ័យឡើយ។ ដូច្នេះទាន់ខ្លួននៅក្មេងគួរតែរៀនសូត្របានច្រើន ជាពិសេសអ្នកដែលនៅលីវ (Single) តែម្តង ព្រោះថាមិនលំបាករវល់ជាប់ដៃជើងច្រើន មានពេលគ្រប់គ្រាន់សម្រាប់រៀន លុះដល់ពេលមានប្រពន្ធ-ប្តី នឹងត្រូវមានទំនួលខុសត្រូវច្រើនជាងមុន ព្រោះថានឹងត្រូវមើលថែកូន ខិតខំរកលុយបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារផង។

សម្រាប់អ្នកដែលនៅ Single ពេលទំនេរ កុំនាំគ្នាគិតតែសប្បាយពេក ត្រូវប្រឹងប្រែងរកចំណេះដឹងដាក់ខ្លួន ទុកជាស្ពាននៅថ្ងៃអនាគត បើគិតតែសប្បាយពេក នៅពេលថ្ងៃក្រោយអាចនឹងលំបាកមិនខានឡើយ ព្រោះតែខ្លួនកាន់តែមានវ័យចាស់ជ្រេរ និងគ្មានគំនិត ជំនាញអ្វីពិតប្រាកដ ហាក់ដូចជាបណ្តោយខ្លួនពេក។ ចំពោះអ្នកដែលនៅលីវ មានពេលច្រើនជាងមនុស្សដែលមានគ្រួសារហើយ ទាំងការងារ និងការសិក្សា។ ដូច្នេះឈប់បណ្តែតបណ្តោយពេលវេលាទៀត កុំគិតតែសប្បាយពេក គិតដល់អនាគត និងខំរៀនទើបជាការត្រឹមត្រូវ។ ម្យ៉ាងវិញទៀត សម្រាប់អ្នកដែលគ្មានដៃគូសង្សារទេ គួរតែចាត់ទុកសៀវភៅថាជាសង្សារខ្លួនក៏បានដែរ ព្រោះវាមានលក្ខណៈពិសេសជាងសង្សារផងក៏ថាបាន ព្រោះតែវាមិនចេះរអ៊ូរទាំងច្រើន និងមិនចេះដឹងយើងទេ ទោះបីជាត្រូវទុកវាចោលតែម្នាក់ឯងក៏ដោយ ថែមទាំងមបានផ្តល់ចំណេះដឹងជាច្រើនដល់យើងថែមទៀតផង។

ខ្ញុំសង្កេតឃើញមនុស្សមួយចំនួននាពេលបច្ចុប្បន្នេះ ភាគច្រើនយកពេលទំនេរជួបមិត្តភក្តិសុីផឹក និងត្រូវចំណាយលុយកាក់ ពេលវេលាអស់ជាច្រើនដោយឥតប្រយោជន៍។ ប្រសិនបើយើងឆ្លៀតពេលទំនេរពីការធ្វើការងារ មកធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដូចជាការអានសៀវភៅជាដើម វានឹងបង្កើតចំណេះដឹងរបស់យើងឱ្យកាន់តែមានច្រើនឡើងៗ និងមានវិធីច្រើនដើម្បីដោះស្រាយបញ្ហាផ្សេងៗផងដែរ។ ប៉ុន្តែប្រសិនបើយើងខ្ជិលសិក្សា ជីវិតយើងនឹងកាន់តែលំបាកឡើងនៅពេលអនាគតមិនខានទេ៕

អត្ថបទដោយ៖ មនោ វិជ្ជា

ចែករំលែក
អត្ថបទ​មុនប្រយោជន៍នៃការអានសៀវភៅ និងសៀវភៅអេឡិចត្រូនិច (eBook)
អត្ថបទ​បន្ទាប់អរគុណអូនដែលក្បត់បង!
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here