អ្នកនិពន្ធដ៏ល្បីក្នុងសម័យសាធារណរដ្ឋខ្មែរ លោក ខ្ជិត ខ្យៃ

0
2730

អ្នកទាំងអស់គ្នាធ្លាប់បានអានប្រវត្តិរបស់កវីនិពន្ធខ្មែរជាច្រើនមកហើយ មានដូចជា កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន, កវីញ៉ុក ថែម, កវី នូ ហាច និងលោកសាស្ត្រាចារ្យ ត្រឹង ងារ ជាដើម។ ប៉ុន្តែថ្ងៃនេះដែរ គេហទំព័រចំណេះដឹងយើងខ្ញុំ នឹងលើកកវីមួយរូបទៀតមកបង្ហាញជូន គឺ លោក ខ្ជិល ខៃ្យ (ជុត ខៃ) ។

លោក ខ្ជិត ខ្យៃ (អានសព្វថ្ងៃ ជុត ខៃ) កើតនៅថ្ងៃ ៣០ តុលា ១៩៤០ នៅ កោះសំរោង ក្នុងខេត្តកំពង់ចាម។ លោកបានរៀនសូត្រនៅ សាលា បឋមសិក្សា និង មធ្យមសិក្សា នៅទីរួមខេត្តកំណើត។ នៅឆ្នា ១៩៦៦ លោកបានចេញពីវិទ្យាស្ថានគរុកោសល្យ ហើយបានទៅធ្វើជាសាស្រ្តាចារ្យ នៅអនុវិទ្យាល័យឈូក ក្នុងខេត្តកំពត។

ទន្ទឹមនឹងមុខងារជា សាស្រ្តាចារ្យ លោកបានបន្តការសិក្សានៅមហាវិទ្យាល័យនីតិសាស្រ្ត រហូតដល់ទទួល បរិញ្ញាប័ត្រ នៅឆ្នាំ ១៩៦៨។ ក្នុងឆ្នាំដដែលនេះ លោកបានផ្លាស់ទៅ វិទ្យាល័យសន្តិភាព នៅក្នុងខេត្តកំពង់ស្ពឺ។ ក្រោយស្ថានការណ៍ ១៨ មីនា ១៩៧០ លោកបានជាប់កំណែនក្នុងកងទ័ព ផ្នែកខាងអាវុធហត្ថមានមុខងារ អនុសេនីយឯក ហើយនៅឆ្នាំ ១៩៧០ លោកមានតួនាទីជា ប្រធានក្រសួងរដ្ឋបាលនៃតុលាការសឹង។ លោកបានទទួលការតែងតាំងជា ព្រឹទ្ធបុរសស្តីទី មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច នៅក្នុងឆ្នាំសិក្សា ១៩៧៣- ១៩៧៤។ លោករស់នៅយ៉ាងវេទនា ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ លោកបានទទួលសិទ្ធិជ្រកកោននយោបាយនៅប្រទេសបារាំង ក្នុងឆ្នាំ ១៩៨០ ហើយសព្វថ្ងៃរស់នៅ ជាយក្រុងប៉ារីស។ លោកជាអតីតអ្នកនិពន្ធ កាសែត “នគរធំ” ហើយលោកបានទុកស្នាដៃនានាន ជាប្រលោមលោកផ្ទាល់ខ្លួន និង ប្រលោមលោកបកប្រែ៖

  • ខ្មោចព្រាយអសុរកាយ ប្រលោមលោក ភ្នំពេញ ១៩៧៣
  • មេម៉ាយប្តី ៥ ប្រលោមលោក ភ្នំពេញ ១៩៧៣
  • អស្តង្គតនៃប្រជាជាតិ ជីវប្រវត្តិផ្ទាល់ (បម្រុងបោះពុម្ព)
  • បុត្រឆ្នើមនៃសង្រ្គាម (LES CENTURIONS DE JEAN LARTEGUY) ភ្នំពេញ ១៩៧១
  • ជញ្ជាំង (LE MUR DE JEAN-PAUL SARTRE) ភ្នំពេញ ១៩៧២
  • លោកឯកអគ្គរដ្ឋទូត (L’AMBASSADEUR MORRIS WEST) ភ្នំពេញ ១៩៧៣
  • លោកបានបោះពុម្ពរឿង ក្មេងវត្ត សម័យបារាំង នៅគ្រឹះស្ថានពុម្ព SIPAR ២០០៥
  • លោកបានសរសេរសៀវភៅ រឿង​ តើ​ខ្ញុំ​ភូត​ពួក​ខ្មែរ​ក្រហម​យ៉ាង​ម៉េចជាភាសាបារាំង មានចំណងជើងថា COMMENT J’AI MENTI AUX KHMERS ROUGES, PARIS, L’HARMATTAN
  • សិស្ស​សាលា​បារាំង និង កូន​ក្របី​មនោសញ្ចេតនា (គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ SIPAR) រឿង ​វិប្បដិសារី (គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​អង្គរ)
  • រឿង​ ក្រុម​បេរេ​បៃតង (បកប្រែ, គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​នគរធំ) និង រឿង ខ្មោច​កណ្ដាល​ក្រុង​ភ្នំពេញ ជា​ភាសា​បារាំង (Un Fantome au Coeur de Phnom Penh, Edition Serpent a Plumes) ។

(ដកស្រង់ពីសៀវភៅប្រវត្តិសាស្រ្ត និងវរជនខ្មែរ) 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here