ប្រវត្តិសាស្ត្រ​ខ្មែរ៖ ការសម្លាប់របស់ខ្មែរក្រហម លើខ្មែរកុម្មុយនិស្ត

0
1866

ពួកខ្មែរវៀតមិញ និង ខ្មែរក្រហម ដ៏ទៃទៀត បានស្លាប់ក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៨ ជាពិសេស ចាប់ពីពេលរបបកម្ពុជាប្រជាធិបតេយ្យ មានជម្លោះជាមួយវៀតណាម វាយគ្នាទៅវិញទៅមក ដណ្តើមកោះ និងនៅតាមទល់ដែន។ ការប៉ុនប៉ងធ្វើរដ្ឋប្រហារសម្លាប់ ប៉ុល ពត មិនសម្រេច ប៉ុល ពត ធ្វើការសងសឹកវិញ៖

ណៃ សាវ៉ាន់ ពេលមុនវាយផ្តាច់ព្រាត់ចូលភ្នំពេញ នៅថ្ងៃទី ៤ មេសា ១៩៧៥ មានជំនុំថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តកម្ពុជា។ ណៃ សាវ៉ាន់ និង ហ៊ូ យន់ តវ៉ាប្រឆាំង ទៅគម្រោងបណ្តេញបណ្តាជននៅក្នុងក្រុង ចេញពីក្រុង និង គម្រោងបំបាត់មិនឲ្យមានលុយចាយ។ ជម្លោះ កោះក្រចកសេះ និង កោះត្រល់ រវាងកងទ័ពកម្ពុជាប្រជាធិបតេយ្យ និង យួន មានការវាយរុញច្រានទៅវិញទៅមក ហ៊ូ យន់ មិនយល់ព្រមពីការប្រើកម្លាំង និង សុំលាឈប់ បាត់ខ្លួននៅខែសីហា ១៩៧៥។

  • កែវ មាស ត្រូវចាប់ខ្លួននៅថ្ងៃទី ២៥ កញ្ញា ១៩៧៦ ស្លាប់នៅគុកទួលស្លែង ១ខែក្រោយមក។
  • កែវ មុនី ចាប់ខ្លួននៅថ្ងៃទី ១៥ តុលា ១៩៧៦។
  • នង សួន ចាប់ខ្លួននៅថ្ងៃទី ០១ វិច្ឆិកា ១៩៧៦។
  • សៀន អាន អតីតអគ្គរដ្ឋទូតនៅហាណូយ ចាប់ខ្លួននៅថ្ងៃទី ២៩ ធ្នូ ១៩៧៦។
  • កុយ ធួន រដ្ឋមន្រ្តី ក្រសួង ហិរញ្ញាវត្ថុ និង ពាណិជ្ជកម្ម ចាប់ខ្លួននៅថ្ងៃ ២៥ មករា ១៩៧៧។
  • ទូច ភឿន រដ្ឋមន្រ្តីក្រសួងសាធារណការ ចាប់ខ្លួននៅថ្ងៃទី ២៦ មករា ១៩៧៧។
  • ភុក ឆាយ ចាប់ខ្លួនថ្ងៃទី ១៤ មីនា ១៩៧៧។
  • ហ៊ុយ នឹម រដ្ឋមន្រ្តី ក្រសួងឃោសនាការ ចាប់ខ្លួនថ្ងៃទី ១០ មេសា ១៩៧៧ ស្លាប់នៅថ្ងៃទី ០៦ កក្កដា ១៩៧៧។
  • ទីវ អុល ចាប់ខ្លួនថ្ងៃទី ០៦ មិថុនា ១៩៧៧។
  • សោ ភឹម បង្កើតតំបន់បូព៌ា ប្រឆាំងជាមួយ ប៉ុល​ ពត នៅខែវិច្ឆិកា ១៩៧៧។ ចាញ់ល្បិច ប៉ុល ពត ក៏ធ្វើអត្តឃាដនៅថ្ងៃ ០៣ មិថុនា​ ១៩៧៨។
  • មូល សម្បត្តិ (រស់ ញឹម) ចាប់ខ្លួនពីថ្ងៃ ១១ មិថុនា ១៩៧៨។
  • វន វ៉េត ឧបរដ្ឋមន្រ្តីទី១ បានចាប់ខ្លួននៅខែវិច្ឆិកា ១៩៧៨។
  • ស៊ឺង ង៉ុកមិញ ស្លាប់នៅប៉េកាំង ថ្ងៃ ២២ ធ្នូ ១៩៧២ ឈបនកិច្ចធ្វើនៅហាណូយ។ អៀង សារី ខៀវ ធីឫទ្ធិ ចូលរួមពិធីបុណ្យនេះ។
  • ទូ សាមុត ចាប់ និង ស្លាប់ នៅថ្ងៃ ២០ កក្កដា ១៩៦២។
កុយ ធួន ជើងជាប់ច្រវាក់នៅគុកស២១
ទូ សាមុត
វន វ៉េត
កែវ មាស

លោក សោ ភឹម នៅកណ្តាលគេ
រត្ន សាមឿន

ប្រភព៖ ប្រវត្តិសាស្រ្តកម្ពុជា និង វរជនខ្មែរ

ឆ្លើយ​តប​

Please enter your comment!
Please enter your name here