ពេលមានស្នេហា លទ្ធផលការងារនឹងធ្លាក់ចុះខ្សោយជាងមុន

0
222

ជាទូទៅមនសុ្សមិនអាចឃុំគ្រងលើពេលវេលាបានពីរយ៉ាងក្នុងពេលតែមួយបានទេ។ ដូច្នេះប្រសិនបើគេចែករំលែកពេលវេលាលើរឿងផ្ទាល់ខ្លួនច្រើនពេក នឹងត្រូវបាត់បង់ពេលវេលាសម្រាប់ការងារមិនខាន។ មានបុគ្គលជោគជ័យជាច្រើនលើសកលលោកនេះ ភាគច្រើនគ្មានពេលវេលាឲ្យខ្លួនឯង និងសម្រាប់គ្រួសារឡើយ គឺមានតែសម្រាប់ការងារប៉ុណ្ណោះ។

ក្នុងករណីនេះ យើងខ្ញុំគ្មានបំណងបំបិទសិទ្ធិអ្នកទាំងអស់គ្នាមិនឲ្យគ្មានស្នេហា ឬមិនគិតពីរឿងស្នេហាទេ ប៉ុន្តែក៏មិនអាចផ្តោតតែលើស្នេហាតែមួយមុខគត់ ដែលនាំឲ្យបង់ខាតពេលវេលាដើម្បីជោគជ័យ និងវឌ្ឍនភាព។ បើយើងសិក្សាអំពីប្រវត្តិសាស្ត្រ​ខ្មែរ និងពិភពលោក បុគ្គលណាគិតតែពីរឿងស្នេហាពេក គឺនឹងនាំឲ្យវិនាសហិនហោចទឹកដី និងខូចដល់កេរ្តិ៍ឈ្មោះថែមទៀតផង។

ហេតុដូច្នេះហើយ ការចេះបែកចែកពេលវេលាបានត្រឹមត្រូវគឺ ជារឿងដែលល្អបំផុតសម្រាប់មនុស្សគ្រប់គ្នាដែលមានបំណងចង់ជោគជ័យ និងអភិរឌ្ឍន៍ខ្លួនឯងបន្ថែមទៀត។ ក្នុងលោកនេះ គ្មានបុគ្គលណាដែលគ្មានស្នេហាគេស្លាប់ទេ មានពេលខ្លះដោយសារតែស្នេហានេះ បានធ្វើឲ្យមនុស្សស្លាប់វិញក៏មានសដែរ៕

អត្ថបទដោយ៖ មនោ វិជ្ជា 

ចែករំលែក
អត្ថបទ​មុនកំពូលទស្សនៈទាំង ១០ របស់បិតាសេដ្ឋកិច្ចចិន តេង ស៊ាវភីង
អត្ថបទ​បន្ទាប់ការកែប្រែពី​ភាពបរាជ័យ​ឲ្យ​ក្លាយទៅ​ជា​ឱកាស​របស់អ្នកប្រាជ្ញ អាញ់ស្តាញ់ (Albert Einstein)
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here