ជីវប្រវត្តិសង្ខេបរបស់អ្នកស្រី Hillary Clinton ភរិយា​របស់​អតីត​ប្រធានាធិបតី​អាមេរិក ទី​៤២ គឺ លោក Bill Clinton

0
240

លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton ឬ Hillary Diane Rodham Clinton) គឺ​​ជា​ភរិយា​របស់​អតីត​ប្រធានាធិបតី​អាមេរិក ទី​៤២ លោក បៀល គ្លីនតុន (Bill Clinton) ហើយ​ជា​អ្នក​នយោបាយ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក អាណត្តិ​ទី​៥៨ កាលពីខែ​វិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅនេះ។ លោកស្រី​បាន​កើត​នៅ​ក្នុង​ទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។

លោកស្រី ហ៊ីឡារី គ្លីនតុន (រូបភាពផ្តល់សិទ្ធិដោយ ៖ Reuters)

បទពិសោធន៍​នយោបាយ

  • ជា​ភរិយា (First Lady) នៃ​អភិបាល​រដ្ឋ Arkansas (ភរិយា​លោក Bill Clinton) ពី​ឆ្នាំ ១៩៧៩ ដល់ ១៩៨១ និង ពី​ឆ្នាំ ១៩៨៣ ដល់ ១៩៩២
  • ជា​ភរិយា (First Lady) នៃ​ប្រធានាធិបតី​អាមេរិក លោក Bill Clinton ពី​ឆ្នាំ ១៩៩៣ ដល់ ២០០១
  • ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក នៅ​ក្នុង​ឆ្នាំ​២០០៨
  • ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក ពី​ឆ្នាំ ២០០១ ដល់ ២០០៩
  • បាន​ស្បថ​ចូល​កាន់​តំណែង រដ្ឋ​លេខាធិការ នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០០៩
  • ជា​រដ្ឋ​លេខាធិការ ពី​ឆ្នាំ ២០០៩ ដល់ ២០១៣

បទពិសោធន៍​វិជ្ជាជីវៈ

  • ជា​ជំនួយ​ការ​សាស្ត្រាចារ្យ នៃ​សកលវិទ្យាល័យ​ច្បាប់ University of Arkansas Law School នៅ​ក្នុង​ឆ្នាំ​១៩៧៥
  • ជា​មេធាវី នៅ​ក្រុមហ៊ុន​មេធាវី Rose Law Firm ពី​ឆ្នាំ ១៩៧៦ ដល់ ១៩៩២
  • ជា​អ្នក​និពន្ធ
  • ជា​អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល នៅ​ក្រុមហ៊ុន Wal-Mart

កម្រិតវប្បធម៌

  • បណ្ឌិត​ផ្នែក​ច្បាប់ នៅ​សកលវិទ្យាល័យ Yale University នៅ​ក្នុង​ឆ្នាំ​១៩៧៣
  • បរិញ្ញាបត្រ​ផ្នែក​សិល្បៈ នៅ​សកលវិទ្យាល័យ Wellesley College នៅ​ក្នុង​ឆ្នាំ​១៩៦៩

កែសម្រួលដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here