តើអ្នកដឹងទេ ហេតុអ្វីមនុស្សប្រុស-ស្រី ចេះតែដុះសក់រហូតគ្មានដែនកំណត់ និងមិនព្រមឈប់សោះអ៊ីឹចឹង?

0
154

ប្រសិនបើយើងគិតតាមបែបវិទ្យាសាស្ត្រ ការលូតលាស់នៃសរីរាង្គរបស់មនុស្សប្រុស-ស្រី គឺគ្មានអ្វីខុសគ្នាប៉ុន្មានទេ គ្រាន់តែលើសនិងខ្វះគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ក៏ប៉ុន្តែប្រសិនបើយើងគិតតាមបែបទស្សនវិជ្ជាវិញ គឺមិនដូចគ្នានិងវិទ្យាសាស្ត្រឡើយ។ ដូច្នេះហើយ ថ្ងៃនេះផងដែរ គេហទំព័រចំណេះដឹងយើងខ្ញុំ សូមលើកយកបញ្ហានេះមកបកស្រាយជូនដូចតទៅ៖

ការលូតលាស់នៃសក់

នៅពេលដែលសរីរាង្គសក់របស់យើងដុះ គឺប្រៀបបាននឹងការព្យាយាមយ៉ាងលំបាកលំប៉ិន ក្នុងការរស់នៅប្រចាំថ្ងៃ ហើយនៅពេលដែលមនុស្សយើងកាត់វាជារៀងរាល់ខែគឺ ប្រៀបបាននឹងការជួបនឹងឧបសគ្គជាបន្តបន្ទាប់ តែសក់របស់យើងនៅតែប្រឹងលូតលាស់ឡើងវិញគ្មានថ្ងៃឈប់ឡើយ។

ប្រសិនបើយើងប្រៀបធៀបខ្លួនឯងទៅនឹងការលូតលាស់របស់សរីរាង្គសក់ ដែលលូតលាស់មិនព្រមចុះចាញ់ ទោះបីត្រូវមនុស្សកម្ចាត់ចោល ឬកាត់ជាបន្តបន្ទាប់ក្តី ក៏សក់នៅតែតស៊ូប្រឹងដុះសារជថ្មី មិនរាថយនឹងការលំបាក ឧបសគ្គម្តងណាឡើយ។ ដូច្នេះហើយ ជីវិតរបស់មនុស្សយើងរាល់គ្នា ក៏មិនត្រូវចុះចាញ់ ឬក៏រាថយនឹងសេចក្តីលំបាក និងឧបសគ្គដែលនៅពីមុខឡើយ ត្រូវតែចាត់ទុកថាខ្លួនឯងគឺជាសក់ ដែលត្រូវប្រឹងដុះលូតលាស់ឡើងវិញ ប្រៀបបាននឹងស្មៅត្រូវខ្យល់បោកបក់ តែស្មៅមិនដែលទោទន់តាមខ្យល់ឡើយ ពេលអស់ខ្យល់បក់ ស្មៅវានឹងក្រោកឡើងវិញភ្លាម៕

អត្ថបទដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here