៤ចំណុច ដែលនារីគួរតែជ្រើសរើសបុរសប្រភេទនេះធ្វើជាអនាគតស្វាមី

0
222

មនុស្សស្រីគ្រប់គ្នាតែងប្រាថ្នាចង់បានបុរសដែលជាអនាគតស្វាមី គឺជាមនុស្សដែលមានចំណេះដឹង មានទ្រព្យសម្បត្តិ និងមានអ្នកខ្លះទៀត ចង់បានបុរសដែលសង្ហាមកធ្វើជាស្វាមីក្នុងពេលអនាគត ដើម្បីបណ្តើរអួតមិត្តភក្តិ ។ល។ ថ្ងៃនេះដែរ គេហទំព័រចំណេះដឹង យើងខ្ញុំនឹងលើក ៤ចំណុចដែលនារីគួរតែជ្រើសរើសបុរសប្រភេទនេះមកធ្វើជាស្វាមី ព្រោះថាអាចនាំឱ្យនារីមានសុភមង្គល និងថ្កុំថ្កើងមិនខាននៅពេលអនាគត។

១. បុរសដែលមានឆន្ទៈខ្ពស់ ក្នុងការសាងអនាគត

ចំពោះរូបរាងសម្បត្តិ ជាសប្បកកាយរបស់មនុស្សប៉ុណ្ណោះ វាមានតួនាទីលម្អរាងកាយ និងភាពទាក់ទាញសម្រាប់មនុស្សដែលមានចក្ខុវិស័យមិនវែងឆ្ងាយ គេប្រាកដជាជ្រើសរើសបុរសដែលមានរាងសង្ហា និងពូកែប្រើពាក្យសម្តីផ្អែមល្ហែមជាដើម។ ប៉ុន្តែភាគច្រើនបុរសដែលសម្តីផ្អែម តែងបង្កប់ពឹសពុល និងបុរសដែលមានរូបរាងសង្ហា តែងរាយមន្តស្នេហ៍ច្រើនដល់នារីផ្សេងទៀត។ ដូច្នេះជម្រើសដែលល្អសម្រាប់នារីពិតនោះគឺ បុរសដែលមានគំនិតវែងឆ្ងាយ មានឆន្ទៈក្នុងការកសាងកេរ្តិ៍ឈ្មោះ សាងភាពមានបាន និងសុភមង្គលដល់យើងពិតប្រាក ទើបជាបុរសដែលគួរតែនារីជ្រើសរើសធ្វើជាស្វាមី។

២. បុរសដែលចូលចិត្តរៀនសូត្រ

យើងដឹងថាការរៀនសូត្រគឺ ជាផ្លូវនាំយើងទៅកាន់ភាពឆ្លាតវៃ ពូកែដោះស្រាយបញ្ហា និងជាមនុស្សដែលប្រកបដោយបញ្ញាស្មារតីពិតប្រាកដ។ ដូច្នេះបុរសដែលឆ្លាតគឺ ជាជម្រើសល្អសម្រាប់នារីដែលចេះគិត មានគំនិតឆ្លាតវៃ និងមានភ្នែកល្អដែលចេះជ្រើសរើសបុរសបែបនេះ មិនថាពេលនេះគេគ្មានអ្វីទេ តែថ្ងៃក្រោយគេនឹងមានអនាគត ព្រោះតែគេកំពុងតែសន្សំចំណេះដឹងរបស់គេទុកប្រើនៅពេលអនាគតខាងមុខ។

៣. បុរសដែលស្មោះត្រង់

ការស្មោះត្រង់គឺ ជាគុណធម៌ដែលមនុស្សគ្រប់គ្នាគួរតែប្រព្រឹត្ត ប៉ុន្តែបើសិនគ្មានភាពស្មោះត្រង់ចំពោះយើងទេ អ៊ីចឹងមិនបាច់ចង់បានគេធ្វើជាអនាគតស្វាមីយើងទេ ព្រោះថាថ្ងៃអនាគតកាន់តែលំបាកនិងការក្បត់របស់គេថែមទៀត។ ដូច្នេះការជ្រើសរើសបុរសដែលស្មោះត្រង់នឹងយើងជារឿងល្អបំផុត ព្រោះថាទោះបីមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ បើសិនគ្មានភាពស្មោះត្រង់នឹងគ្នាទេ ថ្ងៃណាមួយគង់តែដើរបែកផ្លូវពីគ្នាទេ និងគ្មានទេសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ។

៤. បុរសដែលប្រកបដោយចំណេះដឹង

គេថាទ្រព្យសម្បត្តិ យើងអាចរកបានតាមក្រោយបាន ប៉ុន្តែចំណេះវិជ្ជាវិញមិនងាយនឹងរកបានដាក់ខ្លួនងាយៗទេ បើសិនមិនខំប្រឹងប្រែងរៀនសូត្រនោះ។ ចំពោះនារីឆ្លាតបំផុត គេតែងជ្រើសរើសបុរសណាដែលមានចំណេះដឹងច្រើននៅក្នុងខ្លួន ព្រោះមានហេតុផលខ្លះដែលនាំឱ្យនាងជ្រើសរើសមានដូចជា ៖

  • រស់នៅមានសីលធម៌ខ្ពស់
  • មិនធ្វើបាបដល់ខ្លួនឯង
  • អាចរស់នៅប្រកបដោយមានសុភមង្គល
  • អាចនឹងរកប្រាក់ចំណូលបានច្រើន នៅថ្ងៃក្រោយដោយងាយ ព្រោះមានចំណេះដឹងច្រើន
  • ចេះយល់ពីយើងបានច្រើន
  • មិនប្រព្រឹត្តិរឿងដែលមិនគួរធ្វើ និងអំពើអាវាសែផ្សេងៗ
  • មិនក្បត់យើងឡើយ
  • ជួយលើកកិត្តិយល់ និងផ្តល់តម្លៃដល់យើង
  • មានភាពថ្លៃថ្នូរត្រឹមត្រូវ
  • គេអាចនឹងសាងភាពអស្ចារ្យនៅពេលអនាគត ។ល។

អត្ថបទដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here